Close
Sponsor ads Featured-Image
មិនមែនជាគ្រូបង្វឹក! ប៉ុន្តែលោក Klopp ទទួលបានការងារថ្មីមួយ នៅក្រុមហ៊ុន Red Bull
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ យោងតាមគេហទំព័រកីឡាករ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Jurgen Klopp ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool ត្រូវបានតែងតាំងជាប្រធានបាល់ទាត់សកលរបស់ក្រុមហ៊ុន Red Bull ដែលពុំមែនជាការងារបង្វឹកកូនក្រុមនៅលើទីលានដូចមុននោះឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jurgen Klopp: Liverpool icon speaks out on 'exciting' new Red Bull job, but  juices chances of club managerial return

ads

បុរសវ័យ ៥៧ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ នឹងចូលកាន់តួនាទីថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។ ជាមួយគ្នានេះលោក Klopp បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនបានចាប់អារម្មណ៍ក្នុងការងារបង្វឹកទៀតនោះទេ ក្រោយធ្វើការងារនេះជិត ២៥ឆ្នាំរួចមក។ តួនាទីថ្មីនេះ អាចមានការផ្លាស់ប្តូរ ប៉ុន្តែចំណង់ចំណូលចិត្តចំពោះបាល់ទាត់នៅតែមានដដែល»

គួរបញ្ជាក់ផងដែរថា Red Bull ដែលមានក្លឹបបាល់ទាត់ដូចជា RB Leipzig លេងនៅ Bundesliga, Salzburg លេងនៅអូទ្រីស, New York Red Bulls នៅអាមេរិក និង Bragantino នៅប្រេស៊ីលផងនោះបានឱ្យដឹងថា លោក Klopp នឹងមិនធ្វើការងារជាប់លាប់ជារៀងរាល់ថ្ងៃឡើយ ពោលគឺលោកគ្រាន់តែជាទីប្រឹក្សារបស់ក្រុមផ្សេងៗដែលទាក់ទងទៅនឹងកាយសម្បទា ការទិញដូរកីឡាករ យុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ផ្នែកបង្វឹកតែប៉ុណ្ណេាះ៕

Jürgen Klopp to take on new role as head of global soccer at Red Bull | AP  News

Jürgen Klopp to become Red Bull's global head of soccer in first job since  leaving Liverpool | CNN

ប្រភព៖ BBC

អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031