
(បរទេស)៖ យោងតាមគេហទំព័រកីឡាករ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា លោក Jurgen Klopp ដែលជាអតីតអ្នកចាត់ការទូទៅរបស់ក្លឹបហង្សក្រហម Liverpool ត្រូវបានតែងតាំងជាប្រធានបាល់ទាត់សកលរបស់ក្រុមហ៊ុន Red Bull ដែលពុំមែនជាការងារបង្វឹកកូនក្រុមនៅលើទីលានដូចមុននោះឡើយ។
បុរសវ័យ ៥៧ឆ្នាំ សញ្ជាតិអាល្លឺម៉ង់ នឹងចូលកាន់តួនាទីថ្មីចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។ ជាមួយគ្នានេះលោក Klopp បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមិនបានចាប់អារម្មណ៍ក្នុងការងារបង្វឹកទៀតនោះទេ ក្រោយធ្វើការងារនេះជិត ២៥ឆ្នាំរួចមក។ តួនាទីថ្មីនេះ អាចមានការផ្លាស់ប្តូរ ប៉ុន្តែចំណង់ចំណូលចិត្តចំពោះបាល់ទាត់នៅតែមានដដែល»។
គួរបញ្ជាក់ផងដែរថា Red Bull ដែលមានក្លឹបបាល់ទាត់ដូចជា RB Leipzig លេងនៅ Bundesliga, Salzburg លេងនៅអូទ្រីស, New York Red Bulls នៅអាមេរិក និង Bragantino នៅប្រេស៊ីលផងនោះបានឱ្យដឹងថា លោក Klopp នឹងមិនធ្វើការងារជាប់លាប់ជារៀងរាល់ថ្ងៃឡើយ ពោលគឺលោកគ្រាន់តែជាទីប្រឹក្សារបស់ក្រុមផ្សេងៗដែលទាក់ទងទៅនឹងកាយសម្បទា ការទិញដូរកីឡាករ យុទ្ធសាស្រ្ត និងអភិវឌ្ឍន៍ផ្នែកបង្វឹកតែប៉ុណ្ណេាះ៕
ប្រភព៖ BBC

ក្លឹបស្កគ្រាប់Everton បានយល់ព្រមលើកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាលសម្រាប់ខ្សែបម្រើស្លាបរបស់ Manchester City គឺ Jack Grealish ។កីឡាករវ័យ 29 ឆ្នាំដែលឈានចូលវ័យ30ឆ្នាំនៅឆ្នាំក្រោយមិនបានជាប់ជម្រើសដំបូងសម្រាប់ការប្រកួតក្របខណ្ឌ Premier League ពេលប្រកួតបិទរដូវកាលជាមួយ Fulham ក៏ដូចជា Club World Cup នៅសហរដ្ឋអាមេរិក។អតីតកាពីតែន Aston Villa បានអង្គុយជាកៅអីបម្រុង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup បរាជ័យក្រោមថ្វីជើងក្រុម Crystal Palace ខណៈយុវជនអាហ្សង់ទីន Claudio Echeverri បានចូលជំនួសតួនាទីរូបគេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Man.City ដាច់ចិត្តអោយកីឡាករមានប្រាក់ឈ្នួល 30ម៉ឺនផោន/១សប្តាហ៍ទៅក្លឹបគូប្រជែងលីកខ្ចីជើង(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព BBC Sport បានចុះផ្សាយថាក្លឹបបានឈានដល់កិច្ចព្រមព្រៀងសម្រាប់ Grealish ដែលមានប្រាក់ឈ្នួលប្រមាណ 300,000 ផោនក្នុងមួយសប្តាហ៍ ជាមួយ Man.City ។ ខ្សែបម្រើអន្តរជាតិជាតិអង់គ្លេសបានចូលរួមជាមួយ Man City […]



