

(បរទេស)៖ ខ្សែប្រយុទ្ធដ៏មានឥទ្ធិពល Lionel Messi ដែលជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ពេលនេះមានការត្រៀមខ្លួនរួចជាស្រេចក្នុងឱកាសវិលត្រលប់មកាន់ក្រុមវិញ នៅជំនួបប៉ះក្រុមវ៉េណេស៊ុយអេឡា ក្នុងវគ្គជម្រុះ FIFA World Cup ២០២៦ នៅតំបន់អាមេរិកខាងត្បូង បន្ទាប់ពីមានការធូរស្បើយពីរបួសកជើង, នេះបើតាមលោក Lionel Scaloni បានអះអាង។

ជាមួយគ្នានេះ លោក Lionel Scaloni អ្នកចាត់ការក្រុមជម្រើសជាតិអាហ្សង់ទីន បានឱ្យដឹងថា ខ្សែបម្រើប្រយុទ្ធមកពីក្លិបអាជីព Liverpool កីឡាករ Alexis Mac Allister ស្ថិតក្នុងភាពស្រពិចស្រពិល ។ បន្ទាប់ពីរូបគេត្រូវបានប្តូរចេញនៅវគ្គទី១ នៃការប្រកួតលីគ Premier League ដែលយកឈ្នះ Crystale Palace ១-០ ។ អាហ្សង់ទីន កំពុងមានភាពជឿជាក់ក្នុងជំរុញទឹកចិត្តក្នុងក្រុម នៅការវិលត្រលបរបស់បុរសវ័យ ៣៧ឆ្នាំ Messi ក្នុងការប្រកួតជម្រុះ World Cup របស់ពួកគេ ជាមួយក្រុម Venezuela និង Bolivia បន្ទាប់ពីតារាងឆ្នើមរូបនេះបានជាសះស្បើយពីរបួសកជើងខាងស្តាំ ដែលជួបបញ្ហារបួសនេះនៅអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រចាំតំបន់ Copa America ទល់នឹងកូឡុំប៊ី កាលពីខែកក្កដា ។
រំលឹកផងថា អំឡុងពេលមានបញ្ហារបួស Messi ដែលកំពុងលេងជមួយក្លិប Inter Miami បានខកខានជួយក្រុមអាហ្សង់ទីន លេងប៉ះក្រុមឈីលី និងកូឡុំប៊ី នាមជាកីឡាកររកបាន ៣គ្រាប់ផងដែរ ក្នុងវគ្គជម្រុះនេះ ។
គួរជម្រាបដែរថា ក្រុមអាហ្សង់ទីន ជាក្រុមការពារតំណែងជើងឯក World Cup ២០២២ នឹងត្រូវប៉ះវ៉េណេស៊ុយអេឡា នៅថ្ងៃទី១១ ខែតុលា នឹងថ្ងៃទី១៦ ខែដដែល បន្តជួយក្រុមបូលីវី ដ្បិតក្រុមដឹកនាំដោយលោក Lionel Scaloni កំពុងឈរនាំមុខគេចំនួន ១៨ពិន្ទុពីការឆ្លងកាត់ ៨ប្រកួតកន្លងមក ៕

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



