Close
Sponsor ads Featured-Image
តាប៉េបស្ងើចសរសើរកីឡាកររូបនេះមានសមត្ថភាពល្អដូច Rodri បេះបិទ(មាន១វីដេអូ)
ទំហំអក្សរ
តូច
ធំ

Mateo Kovacic បានស៊ុតបញ្ចូលទី២គ្រាប់យ៉ាងល្អ ខណៈមិត្តរួមក្រុមសញ្ជាតិបែលហ្សិក Geremy Doku ក៏រកបាន១គ្រាប់យ៉ាងល្អ នាំអោយក្រុមម្ចាស់ផ្ទះមេឃខៀវ Man. City វិលត្រលប់មករកជ័យជំនះវិញ ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍នៅក្របខណ្ឌ EPLដោយលទ្ធផល ៣ទល់និង២ជាមួយក្រុមភ្ញៀវ Fulham ទោះបីជាពួកគេបានរកគ្រាប់បាល់ដោយអតីតកីឡាករ Man.Utd គឺ Andre Perriera នាំមុខមុនក៏ដោយ។ ក្រោយទទួលជ័យជំនះគ្រូបង្វឹក Pep Guardiola បាននិយាយដោយទឹកមុខញញឺមថាៈការបំពេញកាតព្វកិច្ចរបស់ Kovacic គឺ Copy និង Pass របៀបលេងរបស់Rodriបេះបិទតែម្តង ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Fulham make City sweat at the Etihad - AS USA

ads

Manchester City vs Fulham Lineups and Starting 11s for Premier League Match

គួររំលឹកថាខ្សែបម្រើកណ្តាលដ៏មានឥទ្ធិពលគឺ Rodri Hernandez ដែលជាខ្សែបម្រើ-ការពារដ៏សំខាន់របស់ក្រុមមេឃខៀវ Man. City រងរបួសសរសៃពួរជង្គង់និងត្រូអវត្តមានរហូតដល់បញ្ចប់រដូវកាល ខណៈមជ្ឈដ្ឋាន និងគ្រូបង្វឹកបានចាត់ទុកតួនាទីរបស់កីឡាករអន្តរជាតិអេស្បាញគឺមិនអាចមានអ្នកមកជំនួសបាននោះទេ ។

Doku dazzles as super City hit six to move top of the Premier League

Man City player ratings vs Fulham: Erling Haaland, where were you?! Mighty Mateo Kovacic gets it done as Norwegian misfires & Jack Grealish goes missing | Goal.com

ទោះយ៉ាងណាក្រោយពីRodri រងរបួសខ្សែបម្រើអន្តរជាតិក្រូអាតគឺ Kovacic បានលេងចាប់ដៃគូគ្នាជាមួយខ្សែបម្រើជើងចាស់អន្តរជាតិអាឡឺម៉ង់ Ilkay Gundogan ដោយបានបំពេញតួនាទីយ៉ាងល្អដូចក្នុងការប្រកួតនេះ។ សម្រាប់ គ្រាប់បាល់២គ្រាប់របស់ Kovacicបានក្លាយជាលើកទីពីរ បន្ទាប់ពីការស៊ុតបាល់បញ្ចូលទីក្នុងវគ្គជម្រុះ Europa League ឆ្នាំ ២០១៤ កំលុងការប្រកួតអោយ Inter Milan ទល់នឹងក្រុម Stjarnan របស់អ៊ីស្លង់។ក្រោយបញ្ចប់ការប្រកួត Kovacic បានបញ្ជាក់ពីការ អបអរគ្រាប់បាល់ស៊ុតបញ្ចូលទីដោយការជញ្ជក់មេដៃថាៈវាមានន័យខ្លាំងណាស់ ដោយសារតែប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ ដូច្នេះវាពិតជាល្អណាស់ក្នុងការរកគ្រាប់បាល់ត្រៀមសម្រាប់សមាជិកថ្មី។
ប្រភព:BBC
វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton ក្នុងតម្លៃ ៧៥ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031