Close
Featured-Image
Prediction: Southampton អាចទប់ទល់ Arsenal ដែលមិនទាន់ស្គាល់ចាញ់នៅ EPL បានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Arsenal ដែលមិនទាន់ស្គាល់ចាញ់ត្រូវជួបក្រុមភ្ញៀវដែលមិនទាន់ស្គាល់ឈ្នះក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃសៅរ៍ស្អែកនេះ នៅកីឡដ្ឋាន Emirates Stadium ។Arsenal ទើបតែរកបានជ័យជំនះចុងក្រោយដោយលទ្ធផល ២-០ ក្នុងក្របខ័ណ្ឌ Champions League លើក្រុម Paris Saint-Germain ខណៈ Southampton ត្រូវក្រុមម្ចាស់ផ្ទះ Bournemouth លត់៣ទល់និង១សម្រាប់ការប្រកួតចុងក្រោយ។៦ប្រកួតចុងក្រោយ Arsenal ឈ្នះ៤ស្មើ២ឈរនៅលេខរៀងទី៤មានគម្លាតពីក្រុមលេខ១ Liverpool ត្រឹម១ពិន្ទុប៉ុណ្ណោះខណៈ Southampton មិនទាន់ស្គាល់ឈ្នះពោលគឺចាញ់៥ស្មើ១ បច្ចុប្បន្នកំពុងឈរនៅលេខរៀង រៀងទី១៩បាតតារាង​។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ជួបគ្នា៤ដងចុងក្រោយឈ្នះ២ស្មើខណៈជួបគ្នាកាលឆ្នាំ២០២៣នៅខែមេសានាទឹកដី Arsenal ស្មើគ្នា៣ទល់និង៣។

Arsenal deliver some broken blades – Suburban Gooners
២.ពត៌មានក្រុមArsenal(ម្ចាស់ផ្ទះ)
វិបត្តិកីឡាករខ្សែការពារក្រុមដឹកនាំដោយលោក​Arteta មិនទាន់បង្ហាញសញ្ញាថាធូរស្រាលនៅឡើយទេ ខណៈ Oleksandr Zinchenko (កំភួនជើង), Kieran Tierney (សរសៃពួរ) និង Takehiro Tomiyasu (ជង្គង់) រំពឹងថានឹងមិនអាចចូលលេងការប្រកួតនេះបានទេ ខណៈ Ben White (ក្រលៀន) និង Jurrien Timber ( សាច់ដុំ) ។
កំលុងការប្រកួតតង់ទី២ទល់និង PSG កីឡាករ Mikel Merino បានបង្ហាញខ្លួនជាលើកដំបូងហើយការប្រកួតនេះគាត់អាចនិងបន្តលេងបម្រុងដដែល ស្របពេល Thomas Partey និងត្រលប់មកជាប់ជម្រើស១១នាក់ដំបូងផងដែរ។ក្រុមម្ចាស់ផ្ទះនៅតែប្រឈមគ្មានប្រធានក្រុម Martin Odegaard (កជើង) ខណៈHavertz ដែលអាចក្លាយជាកីឡាករ Arsenal ដំបូងចាប់តាំងពី Pierre-Emerick Aubameyang គិតចាប់តាំងពីឆ្នាំ ២០១៩ ដែលអាចរកគ្រាប់បាល់បាន ៥ ប្រកួតជាប់គ្នានៅក្របខណ្ឌ Premier League នាទឹកដី អេមីរ៉ាត។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Calafiori, Saliba, Gabriel, Kiwior; Havertz, Partey, Rice; Saka, Trossard, Martinelli
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

Brentford vs Arsenal LIVE! Premier League: Commentary, analysis, report, free match highlights | Football News | Sky Sports
៣.ពត៌មានក្រុមSouthampton(ភ្ញៀវ)
ក្រុមភ្ញៀវក៏ដូចគ្នាមានបញ្ហាខ្សែការពារខណៈ Jack Stephens ត្រូវបានហាមប្រាមសម្រាប់ការប្រកួតចំនួនពីរដងក្រោយប្រើភាសាប្រមាថបន្ទាប់ពីត្រូវបានបណ្តេញចេញពីការប្រកួតជាមួយនឹងក្រុម Man. United មានន័យថាការព្យួរនិងកើនឡើងសរុបរហូតដល់ ៥ដង។Will Smallbone មានឱកាសតិចតួចក្នុងការត្រលប់មកវិញពីបញ្ហារបួសភភ្លៅ ប៉ុន្តែ Gavin Bazunu (សរសៃពួរ) និង Kamaldeen Sulemana (កជើង) នៅតែអវត្តមាន។
Aaron Ramsdale អតីតអ្នកចាំទីរបស់ Arsenal នឹងក្លាយជាអ្នកចាំទីទី ៩ ដែលលេងអោយក្លឹបផ្សេងគ្នា(មិនមែនSouthampton) ទល់នឹងក្រុមកាំភ្លើងធំក្នុង Premier League ប៉ុន្តែមានតែម្នាក់គត់ក្នុងចំណោម ៨ នាក់មុនដែលបានរក្សា Clean Sheet ក្នុងការប្រកួតដំបូងជាមួយអតីតក្លឹបរបស់ពួកគេនោះគឺ Emiliano Martinez ដែលបច្ចុប្បន្នលេងអោយ Aston Villa ក្នុងឆ្នាំ ២០២០។

Arsenal: Aaron Ramsdale opens up on Mikel Arteta after leaving for Southampton
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; Sugawara, Harwood-Bellis, Bednarek, Taylor; Downes, Aribo, Lallana; Fernandes; Dibling, Brereton Diaz
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Arsenal ៣:០ Southampton
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031