Close
Sponsor ads Featured-Image
ដាច់យ៉ៃម្លេះ! កីឡាករ Man.City ត្រូវប៉ូលីសចាប់ខ្លួនពីបទលួចទូរសព្ទ
ទំហំអក្សរ
តូច
ធំ

ខ្សែបម្រើ Matheus Nunes របស់ក្លឹប Manchester City ត្រូវបានប៉ូលីសធ្វើការចាប់ឃាត់ខ្លួនពីបទសង្ស័យលួចទូរស័ព្ទដៃរបស់គេខណៈហេតុការណ៏ដ៏គួរអោយហួសចិត្តនេះបានកើតមានឡើងនៅក្នុងក្លឹបរាត្រីកំសាន្តមួយកន្លែងនៅឯរដ្ឋធានី Madrid ប្រទេសអេស្បាញ។ កីឡាករអន្តរជាតិព័រទុយហ្គាល់បច្ចុប្បន្នមានវ័យ ២៦ឆ្នាំរូបនេះត្រូវបានឃុំខ្លួននៅប៉ុន្មានម៉ោងក្រោយកើតហេតុនារាត្រីថ្ងៃទី ៨ ខែកញ្ញានៅឯក្លឹបឌីស្កូ La Riviera ហើយត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងតំបន់Arganzuelaដើម្បីសាកសួរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Matheus Nunes: Sporting star pauses massive move to Prem rivals as belief over Liverpool transfer emerge

ads

Matheus Nunes on his way out of Man City? Atletico Madrid weigh up late bid for midfielder after signing Julian Alvarez from Premier League champions | Goal.com US

ប្រភពពីគេហទំព័រ El Mundo របស់អេស្ប៉ាញ បានចុះផ្សាយថាៈការចាប់ខ្លួននេះ បានកើតមានឡើងនៅម៉ោងប្រហែល ៥.៣០ ព្រឹក បន្ទាប់ពីគាត់ត្រូវបានគេចោទប្រកាន់ថា បានយកទូរស័ព្ទពីបុរសរងគ្រោះមានវ័យ៥៨ ឆ្នាំ ខណៈ Nunes បានព្យាយាមថតរូបម្ចាស់ទូរសព្ទដោយគ្មានការអនុញ្ញាតនៅក្នុងបន្ទប់ទឹកក្នុងក្លឹបរាត្រីកើតហេតុនោះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់Nunes តម្លៃខ្លួន៥៣លានផោន និងមានដើមកំណើតប្រេស៊ីល ត្រូវបានចោតប្រកាន់ផងដែរថាបានធ្វើសកម្មភាពឆក់យកទូរសព្ទដៃ ទាំងកំហឹង ហើយបដិសេធមិនប្រគល់វាមកម្ចាស់របស់គេវិញនោះទេ។អតីតកីឡាកររបស់ក្រុម Wolves ត្រូវបានប៉ូលីសចាប់ដាក់ខ្នោះប៉ុន្តែត្រូវបានដោះលែងប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីការអន្តរាគមន៍ពីមេធាវី។Man City boost as top target goes on strike to force transfer but could face 'disciplinary action'

Nunes បានសម្រាកលំហែកាយនៅក្នុងទីក្រុង Madrid ជាមួយមិត្តភ័ក្តិក្រោយពីមិនត្រូវបានក្រុមជម្រើសជាតិព័រទុយហ្គាល់កោះហៅ កាលពីខែមុន។កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានចូលលេងបម្រុងសម្រាប់ Man City ក្នុងការប្រកួតជ័យជំនះលើ Brentford ២ទល់និង១។ Nunes បានចាប់ផ្តើមយុទ្ធនាការលើកដំបូងរបស់គាត់ក្នុងជ័យជម្នះ ២-១ ពានCarabao Cup លើ Watford កាលពីខែមុន ដោយស៊ុតបញ្ចូលទីគ្រាប់ទីពីរ ។ ពីរលើកចុងក្រោយរបស់ Man City ទល់នឹង Arsenal និង Newcastle Nunes មិនបានជាប់សូម្បីបម្រុង ប៉ុន្តែបានលេងពេញមួយប្រកួតក្នុងជ័យជម្នះ ៤-0 Champions League របស់ពួកគេលើក្រុម Slovan Bratislava កាលពីយប់ថ្ងៃអង្គារដើមសប្តាហ៏នេះ។
ប្រភព:Dailymail sport

អត្ថបទកំពុងចាប់អារម្មណ៍៖
ឆ្នាំមុនថាអត់បានទិញ!តែឆ្នាំនេះមិនទាន់ស្កប់ទេ Liverpool ចង់បានកីឡាករម្នាក់ទៀតពីក្លឹបរួមលីក(មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031