Lewandowski ស្ងើចសរសើរមិត្តរួមក្រុមម្នាក់ថា «ជាខ្សែបម្រើស្លាបល្អបំផុតនាពេលបច្ចុប្បន្ន»
ទំហំអក្សរ
តូច
ធំ
(អេស៉្បាញ)៖ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona បានលើកសរសើរឈ្មោះមិត្តរួមក្រុម Lamine Yamal ជាខ្សែបម្រើ-ប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ Yamal ដែលមានវ័យទើបតែ១៧ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបនៅលីគកំពូល LaLiga កាលពីរដូវកាលមុន បានបង្ហាញសមត្ថភាព និងទេពកោសល្យបានល្អបំផុតជាមួយការសាងកេរ្ត៍ឈ្មោះជួយឲ្យក្រុមគោជល់អេស្បាញលើកពាន Euro ឆ្នាំ ២០២៤។
ក្រៅពីចារឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិ Lamine ក៏បានជាប់ឈ្មោះក្នុងនាម បេក្ខភាពប្រជែងពានបាល់មាស Ballon d’Or ផងដែរ។
កាពីតែនក្រុមជម្រើសជាតិបូឡូញ Lewandowski បានប្រាប់ BR Football ថា៖
«ខ្ញុំមើលឃើញថា Lamine ជាខ្សែបម្រើស្លាបល្អបំផុតក្នុងពិភពលោក ប៉ុន្តែវាមិនមែនសំដៅទៅទម្រង់លេងដែលគាត់ទើបតែបានចាប់ផ្តើមនោះទេ ប៉ុន្តែអ្វីៗនឹងត្រូវរក្សាទុកក្នុងប្រវត្តិសាស្រ្តពេលគាត់នឹងបញ្ចប់អាជីព។ មានន័យថាបច្ចុប្បន្នគាត់មានអាយុ ១៧ឆ្នាំ ដូច្នេះអនាគតគាត់ត្រូវគិតពី ១០ទៅ១៥ ឆ្នាំខាងមុខ មិនមែនត្រឹមតែ ២ទៅ៣ឆ្នាំ ដ៏ខ្លីនេះទេ គឺគាត់ត្រូវកសាងអាជីពដ៍យូរអង្វែងមួយ»៕
ប្រភព៖ Dailypost
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
Related Articles

.jpg)