Lewandowski ស្ងើចសរសើរមិត្តរួមក្រុមម្នាក់ថា «ជាខ្សែបម្រើស្លាបល្អបំផុតនាពេលបច្ចុប្បន្ន»
(អេស៉្បាញ)៖ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona បានលើកសរសើរឈ្មោះមិត្តរួមក្រុម Lamine Yamal ជាខ្សែបម្រើ-ប្រយុទ្ធស្លាបល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ Yamal ដែលមានវ័យទើបតែ១៧ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្លឹបនៅលីគកំពូល LaLiga កាលពីរដូវកាលមុន បានបង្ហាញសមត្ថភាព និងទេពកោសល្យបានល្អបំផុតជាមួយការសាងកេរ្ត៍ឈ្មោះជួយឲ្យក្រុមគោជល់អេស្បាញលើកពាន Euro ឆ្នាំ ២០២៤។
ក្រៅពីចារឈ្មោះក្នុងប្រវត្តិសាស្រ្តរបស់ក្រុមជម្រើសជាតិ Lamine ក៏បានជាប់ឈ្មោះក្នុងនាម បេក្ខភាពប្រជែងពានបាល់មាស Ballon d’Or ផងដែរ។
កាពីតែនក្រុមជម្រើសជាតិបូឡូញ Lewandowski បានប្រាប់ BR Football ថា៖
«ខ្ញុំមើលឃើញថា Lamine ជាខ្សែបម្រើស្លាបល្អបំផុតក្នុងពិភពលោក ប៉ុន្តែវាមិនមែនសំដៅទៅទម្រង់លេងដែលគាត់ទើបតែបានចាប់ផ្តើមនោះទេ ប៉ុន្តែអ្វីៗនឹងត្រូវរក្សាទុកក្នុងប្រវត្តិសាស្រ្តពេលគាត់នឹងបញ្ចប់អាជីព។ មានន័យថាបច្ចុប្បន្នគាត់មានអាយុ ១៧ឆ្នាំ ដូច្នេះអនាគតគាត់ត្រូវគិតពី ១០ទៅ១៥ ឆ្នាំខាងមុខ មិនមែនត្រឹមតែ ២ទៅ៣ឆ្នាំ ដ៏ខ្លីនេះទេ គឺគាត់ត្រូវកសាងអាជីពដ៍យូរអង្វែងមួយ»៕
ប្រភព៖ Dailypost
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ)
ក្នុងរយៈពេលតែប៉ុន្មានឆ្នាំប៉ុណ្ណោះ Saudi Pro League បានផ្លាស់ប្តូរយ៉ាងខ្លាំងនូវទិដ្ឋភាព និងទម្រង់លេងដោយសារតែការប្រមូលផ្តុំកីឡាករឆ្នើមៗមកពីជុំវិញពិភពលោក ព្រមជាមួយប្រាក់ពលកម្មនឿយហត់ដ៍គួរអោយទាក់ទាញ។ ជាមួយនឹងប្រាក់ឈ្នួលសមរម្យ និង ខ្ពស់បំផុត ព្រមជាមួយទេពកោសល្យពីសំណាក់កីឡាករលំដាប់ពិភពលោកបានសម្រេចចិត្តធ្វើចំណាកស្រុកទៅកាន់ប្រទេសនាតំបន់ឈូងសមុទ្រមជ្ឈឹមបូព៌ា ដែលកំពុងបានប្រែក្លាយទៅជាគោលដៅរកប្រាក់កម្រៃច្រើនបំផុតមួយសម្រាប់កីឡាករបាល់ទាត់អាជីព។ជាក់ស្តែងការមកដល់បើកឆាករបស់ Cristiano Ronaldo នៅឆ្នាំ ២០២៣ បានធ្វើអោយរង្គោះរង្គើរ និង ក្លាយជាទីចាប់អារម្មណ៍ជាពិសេសពីសំណាក់ កីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ Premier League, Serie A និង La Liga ។ ខាងក្រោមនេះជាកីឡាករបាល់ទាត់ទាំង១០រូបដែលរកចំណូលបានច្រើនជាងគេបច្ចុប្បន្នកំពុងលេងនៅលីគកំពូលប្រទេសអារ៉ាប់រួម។ ១០.Aymeric Laporte(Al-Nassr) អត្ថបទកំពុងចាប់អារម្មណ៍៖ គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស អតីតខ្សែការពារក្រុមមេឃខៀវ Man.City បានសម្រេចចិត្តផ្លាស់ទៅកាន់ក្លឹប Man.City នៅខែសីហា ឆ្នាំ ២០២៣ បច្ចុប្បន្នកីឡាករដើមកំណើតបារាំងប៉ុន្តែចូលសញ្ជាតិអេស្បាញរូបនេះរកបានប្រាក់ចំនូលប្រមាណ២៤,៥លានយូរ៉ូក្នុងមួយរដូវកាល។ វីដេអូ: ៩.Aleksandar Mitrovic(Al-Hilal) […]
ចុចអានបន្ត