Close
Sponsor ads Featured-Image
Prediction: Aston Villa ត្រៀមទទួល Bayern Munich លើកដំបូងនៅក្របខណ្ឌ UCL
ទំហំអក្សរ
តូច
ធំ

ការប្រកួតពានរង្វាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីអឺរ៉ុបឆ្នាំ ១៩៨២ រវាងក្រុម Aston Villa និង Bayern Munich នៅទីក្រុង Rottedam ប្រទេសហូឡង់ ខណៈការប្រកួតនេះនឹងកើតឡើងសាជាថ្មីសម្រាប់ការប្រកួតជើងទី២វគ្គ៣៦ក្រុមក្រោយខកខាន ជួបគ្នាជាង ៤២ ឆ្នាំក្រោយក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ ខណៈដែលក្រុមយក្សរបស់អាល្លឺម៉ង់បានធ្វើដំណើរមកសួរសុខទុក្ខក្រុមAston Villa នៅគីឡាដ្ឋាន Villa Park នៅថ្ងព្រហស្បត្ត៍ស្អែកនេះ​វេលាម៉ោង ២រំលងអធ្រាត។ក្រុមទាំងពីរបានយកឈ្នះការប្រកួតបើកឆាកដោយAston Villa បានលត់ Young Boys ប្រទេសស្វីស ៣ទល់និង០ ខណៈBayern Munich បានផ្តួលក្រុម Dinamo Zagreb រហូតដល់ទៅ៩គ្រាប់។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Aston Villa vs Bayern Munich: Odds, predictions, team news, betting tips  and more - Football | Tribuna.com
១.ប្រវត្តិជួបគ្នា

ads

វាជាការជួបគ្នាលកដំបូងរវាងក្រុមទាំងពីរបន្ទាប់ពីពួកគេបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UCL កាលពីឆ្នាំ១៩៨២​ខណៈ Aston Villa បានយកឈ្នះក្នុងលទ្ធផល ១ទល់និង០។

Brentford vs Aston Villa: Premier League Match Preview

Aston Villa vs Bayern Munich Prediction, Odds and Best Bets for Champions  League Game
២.ពត៌មានក្រុមAston Villa(ម្ចាស់ផ្ទះ)
ក្រុមលោកUnai Emery បានអវត្តមានប្រធានក្រុម John McGinn សម្រាប់ការប្រកួតពីរលើកចុងក្រោយរបស់ Aston Villa ដោយសារតែរបួសសរសៃពួរ ហើយតារាស្កុតឡេននឹងខកខានការប្រកួតនៅថ្ងៃពុធ។Matty Cash (ភ្លៅ) ក៏ត្រូវបានច្រានចោលផងដែរ ខណៈកីឡាករអវត្តមានរយៈពេលយូរ Tyrone Mings និង Boubacar Kamara ទាំងពីរបានត្រលប់មកហ្វឹកហាត់ពេញលេញវិញ ប៉ុន្តែអ្នកទាំងពីរមិនទាន់ត្រៀមខ្លួនជាស្រេចសម្រាប់ក្រុមដំបូងឡើយ។ជាមួយនឹង Leon Bailey ថ្មីៗនេះ ជម្រើសនៃការវាយលុករបស់ Villa ដែលជំនួស Jhon Duran ខណៈខ្សែប្រយុទ្ធឆ្នើម Ollie Watkins និងត្រៀមចូលលេងជម្រើសដំបូង។Morgan Rogers បានបង្កើតឱកាសចំនួន ៤ ពីការប្រកួតបើកឆាកក្នុងការប្រកួត Champions League លើកដំបូងរបស់គាត់ គិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងចាប់តាំងពី Danny Welbeck បង្ហាញខ្លួនក្នុងឆ្នាំ ២០០៩ ខណៈគាត់បានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់នៅ Premier League នៃរដូវកាលកាលនេះពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMartinez; Konsa, Carlos, Torres, Digne; Onana, Tielemans; Bailey, Rogers, Ramsey; Watkins
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១

Vincent Kompany named new FC Bayern head coach - P.M. News

Holstein Kiel Vs Bayern Munich Prediction, Preview, And Predicted Lineups |  Bundesliga 2024
៣.ពត៌មានក្រុមBayern Munich(ភ្ញៀវ)
ទន្ទឹមនឹងនេះដែរ Michael Olise រកបាន ៥ គ្រាប់ពីការប្រកួត Bayern Munich ៤ លើកចុងក្រោយ ខណៈHarry Kane នាពេលថ្មីៗទើបតែរកបានគ្រាប់បាល់ជាមួយ Werder Bremen គឺជាគ្រាប់ទី ៤១ របស់គាត់នៅក្នុង Bundesliga និងបានវ៉ាដាច់កំណត់ត្រាកីឡាកររJadon Sancho ជាកីឡាករអង់គ្លេសដែលធ្លាប់រកបានច្រើនបំផុតនៅនៅលីគកំពូលរបស់អាល្លឺម៉ង់។ទោះបីជាគាត់ជាក្តីបារម្ភកំលុងរបួសកជើងពេលប្រកួតស្មើ Leverkusen Kane និងត្រៀមចូលលេងក្រោយស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់ពីការប្រកួត ៦ លើកមុននៅ Villa Park ក្នុងនោះឈ្នះការប្រកួត២ដង។ អ្នកចាំទីជើងចាស់ Manuel Neuer បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ ក្រោយមានបញ្ហាភ្លៅ។ ទោះបីជាយ៉ាងណាក៏ដោយ Sacha Boey និង Josip Stanisic (របួសជង្គង់ទាំងពីរ) និងសមាជិកថ្មិ Hiroki Ito (របួសជើង)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងNeuer; Guerreiro, Upamecano, Kim, Davies; Kimmich, Pavlovic; Olise, Musiala, Gnabry; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Aston Villa ២ :២ Bayern Munich
ប្រភព:whoscored &sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Chelsea ចាប់ផ្តើមព្រឹត្តការណ៍​ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ)
featured image

នៅថ្ងៃដែលសមាជិកថ្មី Liam Delap ចាប់ផ្តើមបង្ហាញខ្លួនជម្រើសដំបូងរបស់គាត់សម្រាប់ក្លឹបថ្មីជាមួយក្រុមតោខៀវ Chelsea ខណៈនោះអ្នកជំនួសរបស់គេគឺ Nicolas Jackson គឺត្រូវបណ្តេញចេញពីការប្រកួត ៤នាទីក្រោយប្តូរចូលជំនួសអតីតកីឡាករIpswich Town​ខាងលើ ។Jacksonមានដើមកំណើតនៅប្រទេសហ្គំាបៀ តែចូលសញ្ជាតិសេណេហ្គាល់ត្រូវបានបណ្តេញចេញនៅក្នុងឪកាសថ្ងៃខួបកំណើតវ័យ ២៤ឆ្នាំផងដែរ ហើយបើទោះបីជា Pedro Neto មានឱកាសរកបានគ្រាប់បាល់នាំមុខមុននៅនាទីទី១៣ ប៉ុន្តែ Bruno Henrique ព្រមទាំង Danilo និង Wallace Yan មានឱកាសរកបានគ្រាប់បាល់វាយបកយកជ័យជំនះវិញមុន និង ក្រោយJackson បណ្តេញចេញនៅនាទីទី៦៨។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍​ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បញ្ចប់លទ្ធផលនៃការប្រកួត Flamengo បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួត Club World Cup ខណៈ Flamengo ដឹកនាំដោយអតីតខ្សែការពារAt.Madrid និង Chelsea […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031