បន្ទាប់ពីការប្រកួតស្មើគ្នាក្នុងការប្រកួតបើកឆាក Champions League របស់ពួកគេ Inter Milan ក្រុមជើងឯកអ៊ីតាលី នឹងស្វែងរកការឈ្នះលើកដំបូងរបស់ពួកគេក្នុងដំណាក់កាលកំពូលទ្វីបអឺរ៉ុបនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធ ខណៈដែលពួកគេស្វាគមន៍ Red Star Belgrade របស់ស៊ែប៊ីមកកាន់ទឺកដី San Siro ។
ខណៈពេលដែល Inter Milan គឺជាកម្លាំងដ៏ខ្លាំងមួយនៅលើទីលានប្រកួត ក្រុម Red Star នៅតែរង់ចាំការឈ្នះក្រៅដីជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតក្លឹបកំពូលរបស់ UEFA ចាប់តាំងពីយុគសម័យ European Cup បានបញ្ចប់។ សម្រាប់ Inter MIlan ៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ៣ស្មើ២ចាញ់១ ខណៈ Red Star Belgrade រឺឈ្មោះថ្មី FK Crvena Zvezdaឈ្នះ៥ចាញ់១ ខណៈការប្រកួតនៅ UCL ៣ដងចុងក្រោយឈ្នះ១ចាញ់២(បូករួមការប្រកួតជម្រុះ)ប៉ុន្តែ Inter MIlan ស្មើ ។
១.ប្រវត្តិជួបគ្នា
ក្រុមទាំងពីរធ្លាប់ជួបគ្នា២លើកគត់គិតចាប់តាំងពីឆ្នាំ១៩៨១មក (ការប្រកួត២ដងនោះ Inter MIlan ឈ្នះ១និងស្មើ១)
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ) Inter Milan
ក្តីបារម្ភចម្បងរបស់ Inter នៅមុនការប្រកួតក្នុងក្របខណ្ឌ Champions League លើកដំបូងរបស់ពួកគេគឺទាក់ទងនឹងកាយសម្បទារបស់ខ្សែបម្រើដ៏មានឥទ្ធិពល Nicolo Barella ដែលត្រូវបានអវត្តមានដោយសាររបួសភ្លៅកាលពីចុងសប្តាហ៍។ទាំង Piotr Zielinski ឬ Davide Frattesi នឹងក្លាយជាសមាជិកជំនួស ប្រសិនបើកីឡាករអន្តរជាតិអ៊ីតាលីមិនអាចជាសះស្បើយសម្រាប់ថ្ងៃអង្គារ ខណៈខ្សែការពារស្លាបសញ្ជាតិកាណាដា Tajon Buchanan គឺជាសមាជិកដែលត្រូវបានបញ្ជាក់ថាអវត្តមានរបស់ម្ចាស់ផ្ទះ។
មុនពេលការប្រកួតលីកដ៏ស្វិតស្វាញជាមួយ Torino លោក Simone Inzaghi អាចនឹងផ្លាស់ប្តូរកីឡាករមួយចំនួន ប៉ុន្តែកីឡាករដែលគាត់ជ្រើសរើសផ្អែកលើបទពិសោធន៍ច្រើន អាយុជាមធ្យមសម្រាប់ជម្រើងដំបូងដូចពេលលេងទល់ Manchester City គឺ ២៩ឆ្នាំ ២៦៣ ថ្ងៃឡើងទៅ
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSommer; Pavard, Acerbi, Bastoni; Dumfries, Zielinski, Calhanoglu, Mkhitaryan, Dimarco; Taremi, Martinez
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-២
៣.ពត៌មានក្រុម(ភ្ញៀវ) Red Star Bel Gradde( FK Crvena Zvezda)
ដៃគូនៅខ្សែបម្រើកណ្តាល Rade Krunic និងត្រឡប់ទៅ San Siro ជាកន្លែងដែលគាត់បានឈ្នះ Scudetto ជាមួយ Milan ក្នុងឆ្នាំ ២០២២ ហើយ Timi Elsnik និងចូលលលេង។ ទន្ទឹមនឹងនេះដែរ ក្រុម Red Star Belgrade គ្រោងនឹងធ្វើដំណើរដោយគ្មាន Ognjen Mimovic (ជើង) និងអវត្តមានរយៈពេលវែង Vladimir Lucic (ជង្គង់)។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGlazer; Seol, Djiga, Spajic, Rodic; Krunic, Elsnik; Silas, Ivanic, Milson; Ndiaye
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Inter MIlan ៣ : ០Red Star Belgrade
ប្រភព:whoscored &sportsmole
Cristiano Ronaldo បានស៊ុតបញ្ចូលទីគ្រាប់ទី ១៣៣ សម្រាប់ព័រទុយហ្គាល់និងសរុប៩០៦គ្រាប់ហើយក្នុងអាជីពស្របពេលខ្សែប្រយុទ្ធស្លាបដ៍ល្បីល្បាញដែលនិងឈានចូលវ័យ៤០ឆ្នាំនៅខែកុម្ភៈ ២០២៥ បានដាក់គោលដៅរកអោយបាន១០០០គ្រាប់ក្នុងអាជីពមុនព្យួរស្បែកជើងចូលនិវត្តន៏។គ្រាប់បាល់ខាងលើរកបានខណៈពេលដែលព័រទុយហ្គាល់បានយកឈ្នះម្ចាស់ផ្ទះប៉ូឡូញក្នុងការប្រកួតនៅក្របខណ្ឌ Uefa Nations League នាវេលាម៉ោង ១និង ៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃអាទិត្យទី ១៣ តុលា ២០២៥នេះ។ក្រុមភ្ញៀវមានឱកាសនាំមុខមុនដោយខ្សែបម្រើ Bernado Silva របស់ Man.City នៅនាទីទី ២៦ ខណៈខ្សែប្រយុទ្ធស្លាបក្រុម Al Nassr គឺ Cristiano Ronaldo បន្ថែមគ្រាប់បាល់ទី២នៅនាទីទី៣៧ ខណៈក្រុមម្ចាស់ផ្ទះកីឡាករ Piotr Zielinski មានឱកាសរកបានគ្រាប់បាល់វាយបកតបតបាន១គ្រាប់វិញនៅនាទីទី៧៨ ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Jan Bednarek របស់ Southampton ក្រោយការព្យាយាមបញ្ជូនបាល់របស់ Nuno Mendes នាំអោយព័រទុយហ្គាល់មានសុវត្ថិភាព។អត្ថបទកំពុងចាប់អារម្មណ៍៖ នៅមានហាងឆេង! ប៉ុន្តែក្លឹបចង់បាន Pogba មួយនេះមិនត្រូវបានទទួលស្គាល់ដោយ FIFA ទេ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស វាជាគ្រាប់បាល់ទី […]