Close
Featured-Image
Prediction: Barcelona អាចបំបាក់ Young Boys ដើម្បីស្តារមុខមាត់ឡើងវិញបានទេ?
ទំហំអក្សរ
តូច
ធំ

Barcelona ​មាន​បំណងចង់ស្វែងរកជ័យជំនះត្រឡប់​មក​វិញ​ក្រោយ​រង​បរាជ័យ​លើក​ដំបូង​ក្នុង​ក្រប​ខ័ណ្ឌ La Liga របស់​ពួក​គេ​ក្នុង​រដូវ​កាល​នេះពួក​គេ​ចាប់​ផ្តើម​យុទ្ធនាការ Champions League ក្នុងនាមផ្ទះ​ក្រុមទទួលក្រុមមកពីស្វីសគឺ Young Boys នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធ។ក្រុមយក្សកាតាឡានបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Monaco ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីដើមខែនេះនៅក្របខណ្ឌ UCLនិងបន្តចាញ់ Osasuna នៅក្របខណ្ឌ La Liga ៤ទល់និង២ ខណៈដែលក្រុម Young Boys ត្រូវបានក្រុម Aston Villa នៃក្របខ័ណ្ឌ Premier League យកឈ្នះក្នុងលទ្ធផល ៣-0 នៅផ្ទះកាលពីជើងទី១ UCL។ ៦លើកចុងក្រោយរបស់ Barcelona  ឈ្នះ៤ចាញ់២ ខណៈ Young Boy ឈ្នះ៣ចាញ់២ស្មើ១ នៅគ្រប់ក្របខណ្ឌប្រកួត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Where to watch Barcelona vs. Young Boys live stream, TV channel, start time, lineups, prediction for Champions League match | Sporting News

១.ប្រវត្តិជួបគ្នា

វាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរ។

Barcelona vs Young Boys - Match Preview, Prediction, Betting Tips - 01/10/2024 - Bookmaker Ratings
២.ពត៌មានក្រុមBarcelona(ម្ចាស់ផ្ទះ)
បញ្ជីអវត្តមានរបស់ Barcelona គឺមានច្រើន ដោយ Eric Garcia ត្រូវបានបន្ថែមទៅនោះ ខណៈដែលកីឡាករអេស្ប៉ាញរូបនេះត្រូវបានព្យួរដោយសារតែកាតក្រហមដែលគាត់បានទទួលពេលប៉ះ Monaco ក្នុងការប្រកួត Champions League ចុងក្រោយ។មានកីឡាករចំនួន ៧ នាក់ទៀតដែលនៅមានរបួសដូជា Fermin Lopez, Dani Olmo, Marc Bernal, Andreas Christensen, Ronald Araujo, Gavi និង Marc-Andre ter Stegen អស់។Frenkie de Jong បានបង្ហាញខ្លួនតែមួយប្រកួតក្នុងរដូវកាលនេះ ដោយសារបញ្ហាកជើង ប៉ុន្តែកីឡាករហូឡង់មានឱកាសតិចតួចក្នុងការបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតនេះ។សមាជិកដែលចាប់ផ្តើមលេងទល់ Osasuna ក្នុងលីក ដោយមាន Raphinha, Lamine Yamal, Alejandro Balde, Marc Casado និង Inigo Martinez ទាំងអស់នឹងត្រូវចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pena; Kounde, Cubarsi, I Martinez, Balde; Casado, Torre, Pedri; Lamal, Lewandowski, Raphinha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់​ ៤-២-៣-១
Preview: Young Boys vs. Red Star Belgrade - prediction, team news, lineups - Sports Mole
៣.ពត៌មានក្រុមYoung Boy(ភ្ញៀវ)
សម្រាប់ Young Boys ក្នងនាមជាភ្ញៀវកីឡាករ Saidy Janko, Patric Pfeiffer និង Facinet Conte អវត្តមានក្នុងការប្រកួត ប៉ុន្តែក្រុមស្វីសមានទម្រង់លេងល្អបើមិនដូច្នេះទេក្នុងលក្ខខណ្ឌនៃក្រុមនេះមិនអាចឈានមកដល់ការប្រកួតអឺរ៉ុបនេះ។Joel Monteiro គឺជាកីឡាករឆ្នើមរបស់ក្រុមនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើកក្នុងការបង្ហាញខ្លួន ១៣ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់ និងចូលងលេង។Silvere Ganvoula ចូលលេងបាន៤ ដងនៅរដូវកាលថ្មីនេះខណៈCedric Itten អាចនឹងត្រូវបានរក្សាទុកជាកីឡាករបម្រុង បើទោះបីជាគាត់គ្រប់គ្រងបាន ៥ គ្រាប់ក្នុងរដូវកាលនេះក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVan Ballmoos; Athekame, Camara, Zoukrou, Hadjam; Niasse, Lauper; Monteiro, Ugrinic, Colley; Ganvoula
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺBarcelona ៣ :១ Young Boys
ប្រភព:whoscored &sportsmole

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 33 24 7 2 75 31 +44 79
    2 Arsenal 34 18 13 3 63 29 +34 67
    3 Newcastle United 34 19 5 10 65 44 +21 62
    4 Manchester City 34 18 7 9 66 43 +23 61
    5 Chelsea 34 17 9 8 59 40 +19 60
    6 Nottingham Forest 33 18 6 9 53 39 +14 60
    7 Aston Villa 34 16 9 9 54 49 +5 57
    8 Fulham 34 14 9 11 50 46 +4 51
    9 Brighton & Hov… 34 13 12 9 56 55 +1 51
    10 AFC Bournemouth 34 13 11 10 53 41 +12 50
    11 Brentford 33 13 7 13 56 50 +6 46
    12 Crystal Palace 34 11 12 11 43 47 -4 45
    13 Wolverhampton Wanderers 34 12 5 17 51 61 -10 41
    14 Manchester United 34 10 9 15 39 47 -8 39
    15 Everton 34 8 14 12 34 41 -7 38
    16 Tottenham Hotspur 33 11 4 18 61 51 +10 37
    17 West Ham United 34 9 9 16 39 58 -19 36
    18 Ipswich Town 34 4 9 21 33 74 -41 21
    19 Leicester City 34 4 6 24 27 76 -49 18
    20 Southampton 34 2 5 27 25 80 -55 11
  • October 2024
    M T W T F S S
     123456
    78910111213
    14151617181920
    21222324252627
    28293031  
  • Sponsor by 88Bol