
Barcelona មានបំណងចង់ស្វែងរកជ័យជំនះត្រឡប់មកវិញក្រោយរងបរាជ័យលើកដំបូងក្នុងក្របខ័ណ្ឌ La Liga របស់ពួកគេក្នុងរដូវកាលនេះពួកគេចាប់ផ្តើមយុទ្ធនាការ Champions League ក្នុងនាមផ្ទះក្រុមទទួលក្រុមមកពីស្វីសគឺ Young Boys នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃពុធ។ក្រុមយក្សកាតាឡានបានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Monaco ក្នុងការប្រកួតបើកឆាករបស់ពួកគេកាលពីដើមខែនេះនៅក្របខណ្ឌ UCLនិងបន្តចាញ់ Osasuna នៅក្របខណ្ឌ La Liga ៤ទល់និង២ ខណៈដែលក្រុម Young Boys ត្រូវបានក្រុម Aston Villa នៃក្របខ័ណ្ឌ Premier League យកឈ្នះក្នុងលទ្ធផល ៣-0 នៅផ្ទះកាលពីជើងទី១ UCL។ ៦លើកចុងក្រោយរបស់ Barcelona ឈ្នះ៤ចាញ់២ ខណៈ Young Boy ឈ្នះ៣ចាញ់២ស្មើ១ នៅគ្រប់ក្របខណ្ឌប្រកួត។
១.ប្រវត្តិជួបគ្នា
វាជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទាំងពីរ។
២.ពត៌មានក្រុមBarcelona(ម្ចាស់ផ្ទះ)
បញ្ជីអវត្តមានរបស់ Barcelona គឺមានច្រើន ដោយ Eric Garcia ត្រូវបានបន្ថែមទៅនោះ ខណៈដែលកីឡាករអេស្ប៉ាញរូបនេះត្រូវបានព្យួរដោយសារតែកាតក្រហមដែលគាត់បានទទួលពេលប៉ះ Monaco ក្នុងការប្រកួត Champions League ចុងក្រោយ។មានកីឡាករចំនួន ៧ នាក់ទៀតដែលនៅមានរបួសដូជា Fermin Lopez, Dani Olmo, Marc Bernal, Andreas Christensen, Ronald Araujo, Gavi និង Marc-Andre ter Stegen អស់។Frenkie de Jong បានបង្ហាញខ្លួនតែមួយប្រកួតក្នុងរដូវកាលនេះ ដោយសារបញ្ហាកជើង ប៉ុន្តែកីឡាករហូឡង់មានឱកាសតិចតួចក្នុងការបញ្ចូលក្នុងក្រុមសម្រាប់ការប្រកួតនេះ។សមាជិកដែលចាប់ផ្តើមលេងទល់ Osasuna ក្នុងលីក ដោយមាន Raphinha, Lamine Yamal, Alejandro Balde, Marc Casado និង Inigo Martinez ទាំងអស់នឹងត្រូវចូលលេង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Pena; Kounde, Cubarsi, I Martinez, Balde; Casado, Torre, Pedri; Lamal, Lewandowski, Raphinha
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមYoung Boy(ភ្ញៀវ)
សម្រាប់ Young Boys ក្នងនាមជាភ្ញៀវកីឡាករ Saidy Janko, Patric Pfeiffer និង Facinet Conte អវត្តមានក្នុងការប្រកួត ប៉ុន្តែក្រុមស្វីសមានទម្រង់លេងល្អបើមិនដូច្នេះទេក្នុងលក្ខខណ្ឌនៃក្រុមនេះមិនអាចឈានមកដល់ការប្រកួតអឺរ៉ុបនេះ។Joel Monteiro គឺជាកីឡាករឆ្នើមរបស់ក្រុមនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ លើកក្នុងការបង្ហាញខ្លួន ១៣ប្រកួតក្នុងគ្រប់ការប្រកួតទាំងអស់ និងចូលងលេង។Silvere Ganvoula ចូលលេងបាន៤ ដងនៅរដូវកាលថ្មីនេះខណៈCedric Itten អាចនឹងត្រូវបានរក្សាទុកជាកីឡាករបម្រុង បើទោះបីជាគាត់គ្រប់គ្រងបាន ៥ គ្រាប់ក្នុងរដូវកាលនេះក៏ដោយ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងVan Ballmoos; Athekame, Camara, Zoukrou, Hadjam; Niasse, Lauper; Monteiro, Ugrinic, Colley; Ganvoula
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺBarcelona ៣ :១ Young Boys
ប្រភព:whoscored &sportsmole

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]



