

អ្នកចាត់ការទូទៅក្លឹប Bayern Munich លោក Vincent Kompany មានបំណងចង់ចុះហត្ថលេខានាំយកកីឡាករ Alisson Becker ដែលជាអ្នកចាំទីដៃទី១របស់ក្រុមហង្សក្រហម Liverpool ជាគោលដៅផ្ទេរមករួមក្រុមនៅឆ្នាំ២០២៥ខាងមុខនេះ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះនៅមានកុងត្រានៅទឹកដី Anfield ៣ឆ្នាំទៀត ប៉ុន្តែក្លឹបយក្សនៅ Merseyside នឹងស្វាគមន៍អ្នកចាំទីថ្មីកីឡាករ Giorgi Mamardashvili ដែលនិងផ្ទេរពី Valencia មកអង់គ្លេសនៅចុងបញ្ចប់នៃរដូវកាលនេះជាមួយតម្លៃតម្លៃខ្លួន ២៩ លានផោនកាលពីរដូវក្តៅ។ទោះយ៉ាងណាការមកដល់របស់ Mamardashvili កីឡាករអន្តរជាតិចរចៀ វ័យ ២៤ឆ្នាំ មិនមែនជម្រុញអោយកីឡាករអន្តរជាតិប្រេស៊ីល Alisson នឹងចាកចេញនៅឆ្នាំ ២០២៥ទាំងស្រុងនោះឡើយ។

កន្លងមកមហាអំណាចហិរញ្ញវត្ថុគឺក្លឹបនៅ Saudi Pro League ធ្លាប់ព្យាយាមទាក់ទាញ Alisson ដើម្បីផ្លាស់ទៅទីនោះ ប៉ុន្តែត្រូវបាន Alisson បដិសេធ ប៉ុន្តែផ្ទុយទៅវិញប្រសិន Mamardashvili ក្លាយជាកីឡាករជម្រើសទី១ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់លោក Arne Slot នោះការសម្រេចចិត្តរបស់ Alisson និងត្រូវកើតមានឡើងសាជាថ្មីបច្ចុប្បន្ន។សម្រាប់អ្នកចាំទី Bayern Munich ដៃទី១បច្ចុប្បន្នគឺ Manuel Neuer នៅតែរក្សាតំណែងសម្រាប់ក្រុម Bayern Munich ទោះបីជាលាលែងពីក្រុមសម្រើសជាតិ ប៉ុន្តែសមាជិកជ័យលាភី World Cup២០១៤ នឹងឈានចូលវ័យ៣៩ ឆ្នាំនៅឆ្នាំក្រោយជាមួយសុពលភាពកុងត្រានៅ Allianz Arena រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។
ប្រាំមួយឆ្នាំនៅ Liverpool Alisson ក្សា Clean Sheet ចំនួន ១១៧ ដងក្នុងការបង្ហាញខ្លួន ២៦៩លើកនិងឈ្នះពាន ៧ ក្នុងនោះពានធំៗមាន Champions League, Premier League និង Club World Cup ។
ប្រភព:Sportsmole
វីដេអូ: Alisson Becker
វីដេអូ: Giorgi Mamardashvili

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]


