

ក្លឹបបិសាចក្រហម Manchester United ឈ្នះត្រឹមតែ១ប្រកួតប៉ុណ្ណោះការប្រកួតចំនួន៩លើកចុងក្រោយក្នុងពានរង្វាន់ទ្វីបអឺរ៉ុប បើគិតចាប់ពីតាំងរដូវកាលមុនមក ដែលនេះជាកំណត់ត្រាដ៏សែនអាក្រក់បំផុតសម្រាប់ក្លឹបដ៏ធំមួយដែលមានប្រវត្តិសាស្ត្រដ៏អស្ចារ្យ។ ស្ថិតិនេះបូករួមទាំងការប្រកួតនៅក្នុង UEFA Champions League និង Europa League ជាមួយនឹងទម្រង់លេងដ៏សែនអាក្រក់ ពីតំបន់ការពារ រហូតដល់ប្រយុទ្ធ ដែលស្ថិតិនេះកាន់តែផ្តល់សម្ពាធដល់កីឡាករ និងពិសេសគ្រូបង្វឹកគឺលោក Erik Ten Hag ៕


ខ្សែការពាររបស់ក្លឹប Valencia កីឡាករ Christian Mosquera បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Arsenal មុនពេលបញ្ចប់ការផ្ទេរទៅកាន់កីឡដ្ឋាន Emirate Stadium មុនរដូវកាលថ្មីចាប់ផ្តើម។គួរកត់សម្គាល់ថាក្រុមលោក Mikel Arteta បានដាក់សំណើរជាទឹកប្រាក់ប្រមាណ១៤ លានអឺរ៉ូសម្រាប់ Mosquera តែត្រូវបានក្លឹបរហស្សនាមប្រចៀវខ្មៅច្រានចោល។ទោះបីជាយ៉ាងណាក្រុមដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតប្រទេសអេស្បាញ Valencia មានឆន្ទៈនិងពិចារណាលក់កីឡាករសញ្ជាតិអេស្បាញ Mosquera វ័យ២១ឆ្នាំក្នុងតម្លៃខ្លួនលើសពី 20 លានអឺរ៉ូ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal ទិញខ្សែការពារល្អម្នាក់ពីលីកកំពូលអឺរ៉ុបត្រៀមចាប់ដៃគូជាមួយSaliba និង Magalhaes (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យោងប្រភពពីអ្នកជំនាញការផ្ទេរកីឡាករក្នុងពិភពបាល់ទាត់លោក Fabrizio Romano នៅលើបណ្តាញទំនាក់ទំនង Insta Gram កាលពីថ្ងៃអាទិត្យបានសរសរថាៈ Arsenal បានឈានដល់កិច្ចព្រមព្រៀងពេញលេញលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Christian Mosquera ហើយ។ សម្រាប់លោកArteta អ្នកចាត់ការទូទៅរបស់ក្លឹប Arsenal ចង់ឱ្យ Mosquera លេងចាប់ដៃគូជាមួយ William Saliba និង […]


