Close
Sponsor ads Featured-Image
ទីបំផុត UEFA ទទួលស្គាល់កំហុសដ៏ធំ ដែលធ្វើឲ្យអាល្លីម៉ង់បាត់បង់ពាន EURO 2024
ទំហំអក្សរ
តូច
ធំ

បរទេស: ទីបំផុត​សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបបានទទួលស្គាល់ចំណុចខ្វះខាតរបស់មន្ត្រីក្នុងការកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ EURO 2024 ដែលក្រុមជម្រើសជាតិអេស្ប៉ាញទទួលបានជើងឯកដោយផ្តួលក្រុម អាល្លីម៉ង់ ដោយការតែតបញ្ចូលទីដោយ Mikel Merino ក្នុងម៉ោងបន្ថែម។ យ៉ាងណាមិញ បើយើងក្រឡែកទៅមើលអំឡុងដែលក្រុមទាំង២ស្ថិតក្នុងលទ្ធផល១ស្មើ ដែលកីឡាករ Jamal Musiala បានទាត់បាល់ទាត់ប៉ះដៃកីឡាករ Marc Cucurella ដែលមហារជនគិតសាកសមទទួលបានបាល់ប៉េណាល់ទី។ ប៉ុន្តែទោះបីជាយ៉ាងមិញ ក្រោមការសម្រេចចិត្តរបស់លោក Anthony Taylor និងមន្ត្រីអាជ្ញា VAR បានបដិសេធក្នុងផ្តល់បាល់ប៉េណាល់ទីទៅឲ្យអាល្លីម៉ង់ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Article image:UEFA admit to colossal mistake which cost Germany a EURO 2024 triumph

ads

បច្ចុប្បន្នវា២ខែមកហើយ ពីការប្រកួតមួយនោះ ដោយបច្ចុប្បន្នគណៈកម្មាធិការអាជ្ញាកណ្តាល UEFA បានទទួលស្គាល់ថា ការពិន័យគួរតែត្រូវបានផ្តល់ឲ្យក្រុមអាល្លីម៉ង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ UEFA បានប្រកាសថា “ដោយធ្វើតាមការណែនាំចុងក្រោយរបស់ UEFA ការប៉ះដៃនៅក្នុងតំបន់គ្រោះថ្នាក់នឹងត្រូវរឹតបន្តឹងបន្ថែមទៀត ហើយក្នុងករណីភាគច្រើនការទាត់បាល់ពិន័យគួរតែត្រូវបានផ្តល់ លើកលែងតែដៃរបស់ខ្សែការពារនៅជិតរាងកាយ ឬជាប់ជាមួយរាងកាយ។ ក្នុងករណីនេះ [Cucurella] ខ្សែការពារបញ្ឈប់ការទាត់ចំគោលដៅ ដោយដៃរបស់គាត់ ដែលមិននៅជិតរាងកាយ ដូច្នេះការទាត់បាល់ពិន័យ គួរតែត្រូវបានផ្តល់ឲ្យ”៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាព ! Liverpool ទិញបានកីឡាករថ្មីម្នាក់ទៀតហើយពីក្លឹបគូប្រជែង (មាន១វីដេអូ)
featured image

ក្រុមហង្សក្រហម Liverpool បានយល់ព្រមលើកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកកីឡាករ Milos Kerkez ពីក្លឹបគូប្រជែង Bournemouth បន្ទាប់ពីបានដំណើរការចរចារជាច្រើនខែអំពីអនាគតរបស់ខ្សែការពារស្លាបឆ្វេងរូបនេះ។Kerkez នឹងក្លាយជាកីឡាករខ្សែការពារដែលមានតម្លៃថ្លៃជាងគេបំផុតម្នាក់ ខណៈក្រុមជើងឯកអង់គ្លេសបានយល់ព្រមបង់ប្រាក់ឱ្យ Bournemouth ប្រមាណ៤០លានផោនសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះ។គេហទំព័រ The Athletic បានចុះផ្សាយថាៈ កីឡាករអន្តរជាតិហុងគ្រីបានយល់ព្រមលើកិច្ចសន្យារយៈពេលប្រាំឆ្នាំដែលនឹងធ្វើអោយគាត់មានសុពលភាពនៅទឹកដី Merseyside រហូតដល់ឆ្នាំ ២០៣០ ហើយនឹងទទួលការពិនិត្យសុខភាពនៅសប្តាហ៍ក្រោយ។ប្រភពពីអ្នកកាសែតជំនាញផ្នែកផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ផងដែរថាលទ្ធផលឆេកសុខភាពនិង រំពឹងថានឹងធ្វើឡើងនៅថ្ងៃអង្គារដែលមានន័យថាការបង្ហាញខ្លួនជាផ្លូវការណ៍គួរតែមកដល់នៅថ្ងៃពុធបន្ទាប់នោះតែម្តង។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ចាប់ផ្តើមព្រឹត្តការណ៍​ FCW មិនបានល្អខណៈខ្សែប្រយុទ្ធជួរមុខត្រូវបណ្តេញចេញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់តម្លៃខ្លួន Kerkez ៤០ លានផោនធ្វើឱ្យមិត្តរួមជាតិ Dominik Szoboszlai ក្លាយជាកីឡាករដែលមានតម្លៃថ្លៃបំផុតទី ១២ ក្នុងប្រវត្តិសាស្ត្ររបស់ Liverpool ខណៈខ្សែការពារតែមួយគត់ដែល Liverpool ចំណាយច្រើនជាងនេះគឺ Virgil van Dijk ដែលហង្សក្រហមបានទិញពី Southampton ក្នុងតម្លៃ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30