

ក្រុមបិសាចក្រហម Man. United និងត្រូវធ្វើការប្រកួតយុទ្ធនាការ Europa League រដូវកាលថ្មី ២០២៤-២០២៥ របស់ពួកគេជាមួយនឹងការជួបជាមួយក្រុមមកពីលីកកំពូលហូឡង់គឺ FC Twente នៅកីឡដ្ឋាន Old Trafford នៅវេលាម៉ោង២រំលងអធ្រាតឈានចូលព្រឹកថ្ងៃសុក្រទី២៦ខានស្អែកនេះ។វាជាការប្រកួតនេះជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទំាងពីរខណៈ Man.Utd ធ្លាប់មានប្រវត្តិជួបក្រុមមកពីហូឡង់ដ៍ទៃទឿតសម្រាប់ការប្រកួតក្នុងផ្ទះប្រាំបួនលើកចុងក្រោយគឺចាញ់តែ១លើកប៉ុណ្ណោះ។៦ប្រកួតចុងក្រោយរបស់ Man.Utd គ្រប់ក្របខណ្ឌប្រកួតគឺ ឈ្នះ៣ស្មើ១និងចាញ់២ ខណៈ FC Twente ស្មើ៣ឈ្នះ២និងចាញ់១។
១.ប្រវត្តិជួបគ្នា
ក្រុមទំាងពីរបានជួបគ្នាជាលើកដំបូងប៉ុណ្ណោះ
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Man United នៅតែគ្មានវត្តមានកីឡាករចំនូលថ្មី Leny Yoro (របួសជើង) ខណ Luke Shaw (កំភួនជើង),សម្រាប់ Tyrell Malacia (ជង្គង់) និង Victor Lindelof (ម្រាមជើង) សុទ្ធតែស្រពេចស្រពិលទោះបីជាអ្នកទាំងពីរបានបង្ហាញខ្លួនសម្រាប់តការហ្វឹកហាត់ក្នុងក្រុមជម្រើសដំបូងក៏ដោយ។ទោះបីជាមិនទាន់របូតគ្រាប់បាល់៣លើកចុងក្រោយជាប់គ្នា Ten Hag ត្រៀមដាក់ Harry Maguire អោយចូលលេងជំនួស Matthijs de Ligt ឬ Lisandro Martinez នៅខ្សែការពារកណ្តាល ខណៈដែល Manuel Ugarte ឬ Casemiro អាចលេងជាមួយ Kobbie ឬ Christian Eriksen ។ចំណែកឯ Marcus Rashford សង្ឃឹមថានឹងចូលលេងជម្រើស១១នាក់ដំបូងឡើងវិញ ក្រោយពីមិនបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងពេលប្រកួតស្មើ Crystal Palace បើទៅះបីខ្សែប្រយុទ្ធស្លាបអង់គ្លេសរកបានបីគ្រាប់ក្នុងពីរប្រកួតកន្លងមកក៏ដោយយ។ ចំណែកឯAlejandro Garnacho, Amad Diallo និង Antony នៅមិនទាន់អាចចាប់ផ្តើម ខណៈJoshua Zirkzee អាចបន្ដដាក់រូបគេលេងជំនួស Rasmus Hojlund ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, Maguire, Martinez, Dalot; Ugarte, Mainoo; Antony, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
ក្រុម FC Twente អវត្តមានខ្សែបម្រើ Michal Sadilek ដែលជាកីឡាករជម្រើសដំបូងបានរងរបួសជើងមុន Euro 2024 ខណៈ Younes Taha បានបាក់ជើងរបស់គាត់អំឡុងពេលប្រកួត Eredivisie ជាមួយ PEC Zwolle ជាងមួយសប្តាហ៍មុន។គ្រូបង្វឹកលោក Oosting ទំនងជាមិនធ្វើការផ្លាស់ប្តូរច្រើនពេកទេ ប្រសិនបើមានចំពោះជម្រើសដំបូងរបស់គាត់ ខណៈសមាជិកថ្មី Bart van Rooij នឹងបន្តនៅផ្នែកខាងស្តាំនៃខ្សែការពារបួននាក់មាន Mees Hilgers, Max Bruns និង Anass Salah-Eddine ។Sem Steijn គឺជាកីឡាករឆ្នើមសម្រាប់ Twente រហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុង 8 ប្រកួតនៅគ្រប់ក្របខណ្ឌ ខណៈកីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងលេងចាប់ដៃគូជាមួយSam Lammersនៅតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងUnnerstall; Van Rooij, Hilgers, Bruns, Salah-Eddine; Eiting, Regger; Rots, Steijn, Van Bergen; Lammers
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣ : ១ FCTwente
ប្រភព:whoscored &sportsmole


កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយភ្លៀងមេឃស្រលះទេ?រឿងរ៉ាវជូរចត់របស់តារាឆ្នើមមុនជំនួបជាមួយក្លឹបចាស់នៅ Club World Cup(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ ថាប្រធានក្រុមមាន់គកបារំាងបានដកពាក្យបណ្តឹងប្រឆាំងនឹងអតីតក្លឹបរបស់គាត់វិញហើយ។ […]



