Close
Sponsor ads Featured-Image
Prediction: Man.Utd អាចផ្តួល FC Twente ក្នុងទឹកដីបានទេ?
ទំហំអក្សរ
តូច
ធំ

ក្រុមបិសាចក្រហម Man. United និងត្រូវធ្វើការប្រកួតយុទ្ធនាការ Europa League រដូវកាលថ្មី ២០២៤-២០២៥ របស់ពួកគេជាមួយនឹងការជួបជាមួយក្រុមមកពីលីកកំពូលហូឡង់គឺ FC Twente នៅកីឡដ្ឋាន Old Trafford នៅវេលាម៉ោង២រំលងអធ្រាតឈានចូលព្រឹកថ្ងៃសុក្រទី២៦ខានស្អែកនេះ។វាជាការប្រកួតនេះជាការជួបគ្នាលើកដំបូងសម្រាប់ក្រុមទំាងពីរខណៈ Man.Utd ធ្លាប់មានប្រវត្តិជួបក្រុមមកពីហូឡង់ដ៍ទៃទឿតសម្រាប់ការប្រកួតក្នុងផ្ទះប្រាំបួនលើកចុងក្រោយគឺចាញ់តែ១លើកប៉ុណ្ណោះ។៦ប្រកួតចុងក្រោយរបស់ Man.Utd គ្រប់ក្របខណ្ឌប្រកួតគឺ ឈ្នះ៣ស្មើ១និងចាញ់២ ខណៈ FC Twente ស្មើ៣ឈ្នះ២និងចាញ់១។
Man Utd season preview 2024-25: Erik ten Hag desperately needs to make amends for dreadful last campaign - but many of the problems that haunted them still remain | Goal.com UK
១.ប្រវត្តិជួបគ្នា
ក្រុមទំាងពីរបានជួបគ្នាជាលើកដំបូងប៉ុណ្ណោះ
២.ពត៌មានក្រុមMan.Utd(ម្ចាស់ផ្ទះ)
Man United នៅតែគ្មានវត្តមានកីឡាករចំនូលថ្មី Leny Yoro (របួសជើង) ខណ Luke Shaw (កំភួនជើង),សម្រាប់ Tyrell Malacia (ជង្គង់) និង Victor Lindelof (ម្រាមជើង) សុទ្ធតែស្រពេចស្រពិលទោះបីជាអ្នកទាំងពីរបានបង្ហាញខ្លួនសម្រាប់តការហ្វឹកហាត់ក្នុងក្រុមជម្រើសដំបូងក៏ដោយ។ទោះបីជាមិនទាន់របូតគ្រាប់បាល់៣លើកចុងក្រោយជាប់គ្នា Ten Hag ត្រៀមដាក់ Harry Maguire អោយចូលលេងជំនួស Matthijs de Ligt ឬ Lisandro Martinez នៅខ្សែការពារកណ្តាល ខណៈដែល Manuel Ugarte ឬ Casemiro អាចលេងជាមួយ Kobbie ឬ Christian Eriksen ។ចំណែកឯ Marcus Rashford សង្ឃឹម​ថា​នឹងចូលលេងជម្រើស១១នាក់ដំបូងឡើងវិញ ក្រោយពីមិនបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូងពេលប្រកួតស្មើ Crystal Palace បើទៅះបីខ្សែប្រយុទ្ធស្លាបអង់គ្លេស​រក​បាន​បី​គ្រាប់​ក្នុង​ពីរ​ប្រកួត​កន្លង​មកក៏ដោយយ។ ចំណែកឯAlejandro Garnacho, Amad Diallo និង Antony នៅមិនទាន់អាចចាប់ផ្តើម ខណៈJoshua Zirkzee អាចបន្ដដាក់រូបគេលេងជំនួស Rasmus Hojlund ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, Maguire, Martinez, Dalot; Ugarte, Mainoo; Antony, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United vs FC Twente Tickets | 25 Sep 2024 | Old Trafford | Koobit
៣.ពត៌មានក្រុម(ភ្ញៀវ)
ក្រុម FC Twente អវត្តមានខ្សែបម្រើ Michal Sadilek ដែលជាកីឡាករជម្រើសដំបូងបានរងរបួសជើងមុន Euro 2024 ខណៈ Younes Taha បានបាក់ជើងរបស់គាត់អំឡុងពេលប្រកួត Eredivisie ជាមួយ PEC Zwolle ជាងមួយសប្តាហ៍មុន។គ្រូបង្វឹកលោក Oosting ទំនងជាមិនធ្វើការផ្លាស់ប្តូរច្រើនពេកទេ ប្រសិនបើមានចំពោះជម្រើសដំបូងរបស់គាត់ ខណៈសមាជិកថ្មី Bart van Rooij នឹងបន្តនៅផ្នែកខាងស្តាំនៃខ្សែការពារបួននាក់មាន Mees Hilgers, Max Bruns និង Anass Salah-Eddine ។Sem Steijn គឺជាកីឡាករឆ្នើមសម្រាប់ Twente រហូតមកដល់ពេលនេះ ដោយស៊ុតបញ្ចូលទីបាន ៧ គ្រាប់ក្នុង 8 ប្រកួតនៅគ្រប់ក្របខណ្ឌ ខណៈកីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងលេងចាប់ដៃគូជាមួយSam Lammersនៅតំបន់ប្រយុទ្ធ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងUnnerstall; Van Rooij, Hilgers, Bruns, Salah-Eddine; Eiting, Regger; Rots, Steijn, Van Bergen; Lammers
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ៣ : ១ FCTwente
ប្រភព:whoscored &sportsmole

ads

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim បានប្រាប់កីឡាករវ័យ ២០ ឆ្នាំកាលពីខែឧសភាថាគាត់អាចស្វែងរកក្លឹបថ្មីនៅមុនចាប់ផ្តើមរដូវកាលនេះ។ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30