

ស្ងាត់ៗ អតីតខ្សែប្រយុទ្ធ Man Utd ម្នាក់ផ្លាស់ទៅលេងនៅលីគប្រទេសក្រិក
ទំហំអក្សរ
តូច
ធំ
(ប្រទេសក្រិក)៖ អតីតខ្សែប្រយុទ្ធពាក់អាវលេខ៩ ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Anthony Martial បានចុះហត្ថលេខាជាមួយក្លឹបក្នុងប្រទេសក្រិក AEK Athens ក្នុងកិច្ចសន្យាកុងត្រារយៈពេល ៣ឆ្នាំ នេះបើយោងតាមសារព័ត៌មានកីឡា BBC បានចេញផ្សាយក្នុងថ្ងៃសុក្រនេះ។
អត្ថបទកំពុងចាប់អារម្មណ៍៖ កប់! Chelsea ចែចូវទិញបានខ្សែប្រយុទ្ធជំទង់តម្លៃក្បែរ«១០០លាន»រូបនេះ
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

រំលឹកដែរថា Martial មានវ័យ ២៨ឆ្នាំ រូបគេបានចាកចេញពីកីឡដ្ឋាន Old Trafford បន្ទាប់ពីរួមរស់រយៈពេល ៩ឆ្នាំនៅក្លឹប បន្ទាប់ពីការផុតកិច្ចសន្យានារដូវក្តៅនេះ។ កីឡាករសញ្ជាតិបារាំង បានបង្ហាញខ្លួន ៣១៧ប្រកួត ឱ្យក្លឹប Man Utd ដោយស៊ុតបញ្ចូលទីបាន ៩០គ្រាប់ បន្ទាប់ពីផ្ទេរពីក្រុម Monaco ក្នុងឆ្នាំ២០១៥ លើតម្លៃ ៣៦លានផោន។
គួរជម្រាបដែរថា AEK Athens គឺជាក្រុមកំពូលនៃក្របខណ្ឌក្រិច Super League បន្ទាប់ពីឈ្នះបីប្រកួតក្នុងការប្រកួតបើកឆាកចំនួន ៤ដង របស់ពួកគេ ដោយបានបញ្ចប់ចំណាត់ថ្នាក់រងកាលពីរដូវកាលមុន៕
ប្រភព៖ BBC
អត្ថបទទាក់ទង

6 days ago .
206 Views
មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ)

6 days ago .
960 Views
ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo

6 days ago .
400 Views
ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ