

Robin van Persie បានសន្យាថាគាត់និងកីឡាកររបស់ក្រុមគឺ Heerenveen ទាំងអស់តាំងចិត្ត និង បន្តលេងអោយបានប្រសើរឡើងវិញដោយលុបបំបាត់ភាពឈឺចាប់បន្ទាប់ពីទទួលរងបរាជ័យដ៏អាម៉ាស់ក្នុងលទ្ធផល ៩ទល់និង១ ក្រោមថ្វីជើង AZ Alkmaar ក្នុងការប្រកួតលីកហូឡង់កាលពីរាត្រីថ្ងៃសៅរ៏។

ការពិតវាជាសប្តាហ៍ទី ៤សម្រាប់អតីតខ្សែប្រយុទ្ធមច្ចុរាជទឹកក្រូចហូឡង់ Arsenal និង Manchester United ក្នុងនាមជាអ្នកចាត់ការទូទៅ ក្រោយទទួលបានការតែងតាំងជាគ្រូបង្វឹក Heerenveen កាលពីខែឧសភា២០២៤កន្លងទៅ។បុរសវ័យ ៤១ ឆ្នាំដែលធ្លាប់ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់ក្នុងការបង្ហាញខ្លួនអោយហូឡង់ចំនួន ១០២ប្រកួតបាននិយាយដោយទឹកមុខក្រៀមក្រុមក្នុងនាមជាអ្នកទទួលខុសត្រូវធំបំផុតសម្រាប់ការប្រកួតមួយនេះថាគឺជារឿងដ៏លំបាក ។ Van Persie បន្តែមថាៈ អ្នកនឹងជួបប្រទះបញ្ហាជាច្រើននៅក្នុងអាជីព។ វាពិតជារឿងលំបាកមួយនិងត្រូវតែប្រឈម។ យើងបានរៀនសូត្ររឿងមួយចំនួនទៀតពីការប្រកួតនេះ។
ប្រភព:BBC
វីដេអូ:https://www.youtube.com/watch?v=2xBH9Q3n5CU

(បារាំង)៖ ក្លឹបបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈការឈ្នះពាន Ligue 1 របស់ប្រទេសបារាំង ៧សម័យកាលជាប់ៗគ្នា នាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌលីគទី២ ចាប់ពីរដូវកាលក្រោយនេះតទៅ ក៏ព្រោះតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លឹប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ សង្ឃឹមថាឈប់វេទនាទៀត! Neymar បន្តកុងត្រាកន្លះឆ្នាំបន្ថែមជាមួយក្លឹប Santos សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕ ប្រភព៖ BBC



