
ក្រុមទើបនិងឡើងមកពីក្របខណ្ឌលីកលំដាប់ទីពីរអង់គ្លេសគឺម្ចាស់ផ្ទះ Southampton និងត្រូវបើកទ្វារកីឡដ្ឋាន St Mary’s Stadium ដើម្បីស្វាគមន៏ក្រុមភ្ញៀវ Man. United ក្នុងការប្រកួតក្របខណ្ឌ EPL របស់ពួកគេនៅរដូវកាល ២០២៤-២០២៥នេះវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃសៅរ៏នេះ។សម្រាប់ ៣ប្រកួតចុងក្រោយបក្សបិសាចធ្វើមិនសូវបានល្អទរ ដោយឈ្នះ ឈ្នះ១ប្រកួតថ្ងៃបើកឆាក និងបន្តចាញ់ម្ចាស់ផ្ទះ Brighton និង Liverpool នៅក្នុងទឹកដីខ្លួនឯងយ៉ាងអាម៉ាស់បំផុត។សម្រាប់ Southampton ៣ប្រកួតបើកឆាកមិនដែលឈ្នះទេពោលគឺចាញ់ Newcastle, Brentford និងចុងក្រោយគឺ Nottingham Forest។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ Man.Utd ឈ្នះ២ស្មើ៣ ខណៈជួបគ្នាចុងក្រោយបង្អស់នៅខែមិនាឆ្នាំ២០២៣នាទឹកដី Old Trafford ក្រុមទាំងពីរបានត្រឹមបញ្ចប់ក្នុងលទ្ធផល០ទល់និង០
២.ពត៌មានក្រុមSouthampton(ម្ចាស់ផ្ទះ)
Southampton មិនមានវត្តមានកីឡាករ Gavin Bazunu ដោយសាររបួស។ ដូច្នេះ Aaron Ramsdale នឹងបន្តបង្ហាញខ្លួនក្នុងនាមជម្រើសដំបូង ខណៈ Kamaldeen Sulemana ក៏មិនអាចចូលលេងបានដែរ ដោយសាររបួសកជើង។ Ben Brereton Diaz ដែលបានបង្ហាញខ្លួននៅព្រឹត្តការណ៍ World Cup CONMEBOL របស់ប្រទេសឈីលីជាមួយនឹងក្រុម Bolivia កាលពីថ្ងៃអង្គារ និងត្រៀមចូលលេងតំបន់បម្រើ-ប្រយុទ្ធជួរមុខជាមួយ Adam Armstrong ឬ Cameron Archer ។ ទន្ទឹមនឹងនោះ Ross Stewart បានត្រលប់មកហ្វឹកហាត់វិញហើយ បន្ទាប់ពីសម្រាកដ៍យូរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRamsdale; Harwood-Bellis, Bednarek, Stephens; Sugawara, Fernandes, Downes, Smallbone, Walker-Peters; Brereton Diaz, Archer
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
លោក Ten Hag បានបញ្ជាក់ថា Rasmus Hojlund (សរសៃពួរ) និង Luke Shaw (កំភួនជើង) ទាំងពីរនៅតែអវត្តមាន ខណៈសមាជិកថ្មីថ្មោង Leny Yoro (ជើង), Tyrell Malacia (ជង្គង់), Victor Lindelof (ម្រាមជើង) និង Mason Mount (សាច់ដុំ) ។សមាជិកថ្មីម្នាក់ទៀតគឺ Manuel Ugarte និងត្រៀមចូលលេងលើកដំបូងសម្រាប់ក្រុមភ្ញៀវនៅសប្តាហ៍ទី ៤នេះជំនួសCasemiro។សម្រាប់ប្រធានក្រុម Bruno Fernandes ក៏និងមានវត្តមានជួយក្រុមផងដែរក្រោយបំពេញកាតព្វកិច្ចអោយព័រទុយហ្គាល់ក្នុងព្រឹត្តការណ៍Uefa Nation League រួចមក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Mazraoui, De Ligt, Martinez, Dalot; Ugarte, Mainoo; Garnacho, Fernandes, Rashford; Zirkzee
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Southampton ១: ២ Man.Utd
ប្រភព:whoscored &90min&sportsmole

[រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥] ៖ វិស័យកីឡាអេឡិចត្រូនិកកម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើបរិវត្តកម្ម ខណៈដែលក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ឌីជីថលឈានមុខនៅកម្ពុជា បានប្រកាសចូលខ្លួនសហការណ៍ជាដៃគូយុទ្ធសាស្ត្រ រយៈពេលបីឆ្នាំ ជាមួយក្រុមហ៊ុន មូនតុនហ្គេម ដែលជាក្រុមហ៊ុនហ្កេមអន្តរជាតិ ដែលបង្កើត ផលិត និងចែកចាយវីដេអូហ្គេម។ ការសហការណ៍នេះ គូសបញ្ជាក់ពី ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន សែលកាត ក្នុងការជំរុញឱ្យប្រព័ន្ធអេកូអ៊ីនធឺណិត មានល្បឿនលឿន សម្រាប់កីឡាអេឡិចត្រូនិក និងអ្នកលេងហ្គេម មានសមត្ថភាពចម្រើនផងដែរ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបយក្សអ៊ីតាលីពិចារណាបញ្ចប់តំណែងគ្រូបង្វឹកក្រោយចាញ់ធ្ងន់ករ២លើកចុងក្រោយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ដោយមានមូលដ្ឋានតាំងពីឆ្នាំ ២០១៨ លើការអភិវឌ្ឍកីឡាអេឡិចត្រូនិកមក ក្រុមហ៊ុន សែលកាត បានបន្តកិច្ចខិតខំប្រឹងប្រែងរហូត ជាមួយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) ក្នងការបណ្តុះបណ្តាលទេពកោសល្យ និងវិជ្ជាជីវៈ ដើម្បីប្រកួតប្រជែងកីឡានេះ តាមរយៈដៃគូ ជាមួយអ្នកដឹកនាំក្នុងវិស័យកីឡាអេឡិចត្រូនិក ដូចជាក្រុមហ៊ុន មូនតុនហ្គេមនេះ នេះជាដើម។ កីឡាអេឡិចត្រូនិកនៅកម្ពុជានេះ មានការរីកចម្រើន លើសពីការកម្សាន្តទៅទៀត កំណើនយ៉ាងឆាប់រហ័ស […]



