

កីឡាករ Man Utd រូបនេះមិនចង់ចាកចេញ ទោះបីក្លឹបលោក Jose ទទូចចង់បានក៏ដោយ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមគេហទំព័រ ESPN បានរាយការណ៍ឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Antony បានប្តេជ្ញាចិត្តចង់ស្នាក់នៅក្លឹបបិសាចក្រហម Manchester United បន្ត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Fenerbahce ក៏ដោយនោះ។ ក្លឹបនៅទួរគីអាចចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរហូតដល់ថ្ងៃសុក្រ ខណៈក្លឹប Fenerbahce ដែលដឹកនាំដោយលោក Jose Mourinho គឺចង់បាន Antony សម្រាប់មកពង្រឹងក្រុមបន្ថែម។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា Antony វ័យ ២៤ឆ្នាំ ដែលនៅសេសសល់កុងត្រារយៈពេល ៣ឆ្នាំ បានជួបផលលំបាកក្នុងទម្រង់លេងរបស់ខ្លួន ចាប់តាំងពីការផ្ទេរចេញពីក្លឹប Ajax ក្នុងតម្លៃប្រមាណ ១០០លានអឺរ៉ូ ក្នុងឆ្នាំ២០២២ ។ យ៉ាងណាមិញ លោក Erik ten Hag ជាគ្រូបង្គោល Man Utd បច្ចុប្បន្នកំពុងស្ទាក់ស្ទើរក្នុងការលក់ Antony ក៏ព្រោះតែរូបគេជាសិស្សសំណព្វម្នាក់ មិនថានៅក្លឹបចាស់ Ajax នោះឡើយ៕
ប្រភព៖ ESPN
អត្ថបទទាក់ទង

3 days ago .
206 Views
គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric

1 week ago .
222 Views
មិនមែនពូដូ! Wayne Rooney បង្ហើបឈ្មោះដៃគូប្រយុទ្ធដែលខ្លួនពេញចិត្តបំផុត (មាន២វីដេអូ)

1 week ago .
980 Views
ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo

1 week ago .
414 Views
ទៅមែនឬយ៉ាងណា! Sancho យល់ព្រមលើប្រាក់ពលកម្មប្រមាណ«១០លានអឺរ៉ូ»ជាមួយក្លឹប១នេះ