
កីឡាករ Man Utd រូបនេះមិនចង់ចាកចេញ ទោះបីក្លឹបលោក Jose ទទូចចង់បានក៏ដោយ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ យោងតាមគេហទំព័រ ESPN បានរាយការណ៍ឲ្យដឹងថា ខ្សែប្រយុទ្ធស្លាប Antony បានប្តេជ្ញាចិត្តចង់ស្នាក់នៅក្លឹបបិសាចក្រហម Manchester United បន្ត បើទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់ក្លឹប Fenerbahce ក៏ដោយនោះ។ ក្លឹបនៅទួរគីអាចចុះហត្ថលេខាលើកីឡាករសញ្ជាតិប្រេស៊ីលរហូតដល់ថ្ងៃសុក្រ ខណៈក្លឹប Fenerbahce ដែលដឹកនាំដោយលោក Jose Mourinho គឺចង់បាន Antony សម្រាប់មកពង្រឹងក្រុមបន្ថែម។
អត្ថបទកំពុងចាប់អារម្មណ៍៖ Liverpool នៅតែចិញ្ចឹមចិត្តចង់បានខ្សែប្រយុទ្ធឆ្នើមរូបនេះពីក្លឹបរួមលីក(មាន២វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
គួរកត់សម្គាល់ថា Antony វ័យ ២៤ឆ្នាំ ដែលនៅសេសសល់កុងត្រារយៈពេល ៣ឆ្នាំ បានជួបផលលំបាកក្នុងទម្រង់លេងរបស់ខ្លួន ចាប់តាំងពីការផ្ទេរចេញពីក្លឹប Ajax ក្នុងតម្លៃប្រមាណ ១០០លានអឺរ៉ូ ក្នុងឆ្នាំ២០២២ ។ យ៉ាងណាមិញ លោក Erik ten Hag ជាគ្រូបង្គោល Man Utd បច្ចុប្បន្នកំពុងស្ទាក់ស្ទើរក្នុងការលក់ Antony ក៏ព្រោះតែរូបគេជាសិស្សសំណព្វម្នាក់ មិនថានៅក្លឹបចាស់ Ajax នោះឡើយ៕
ប្រភព៖ ESPN
អត្ថបទទាក់ទង

5 days ago .
354 Views
ហេតុតែចង់បាន! Real បង្ខំចិត្តវាយដូរកីឡាករម្នាក់បូកនឹងកញ្ចប់ប្រាក់ ដើម្បីចែចូវ Konate

6 days ago .
516 Views
ទីបំផុត !កីឡាករកាន់ឆ្នាំ Man.Utd រកអនាគតថ្មីឃើញហើយ( មាន១វីដេអូ)

1 week ago .
283 Views
ម្តងជា២ដង! MAN UTD ដេញថ្លៃខ្សែប្រយុទ្ធឆ្នើមម្នាក់ កើនតម្លៃដល់«៧០លានផោន»