Close
Sponsor ads Featured-Image
ខ្សែប្រយុទ្ធ Depay ចុះកុងត្រា ២ឆ្នាំ ជាមួយនឹងក្លឹបលេងនៅលីគកំពូលប្រេស៊ីល
ទំហំអក្សរ
តូច
ធំ

(ប្រេស៊ីល)៖ យោងតាមការចេញផ្សាយដោយគេហទំព័រកីឡា BBC នៅថ្ងៃនេះបានឲ្យដឹងថា ខ្សែប្រយុទ្ធ Memphis Depay បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយក្លឹប Corinthians លេងនៅលីគកំពូលរបស់ប្រទេសប្រេស៊ីល បន្ទាប់ពីចប់កិច្ចសន្យាជាមួយក្លឹប Atletico Madrid រួចមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Here we go! Romano: Memphis Depay to Corinthians, deal on contract until 2026| All Football

ads

កីឡាករវ័យ ៣០ឆ្នាំរូបនេះ នឹងលេងជាមួយក្លិបថ្មី Corinthians រហូតដល់ខែធ្នូ ឆ្នាំ២០២៦ ក្រោយពេលចាកចេញពី Atletico ដោយគ្មានតម្លៃខ្លួនកាលពីខែកក្កដា ឆ្នាំ២០២៤ ជាទីដែល Depay ស៊ុតបាន ៩គ្រាប់ផងដែរ ពីការចូលលេង ៣១ប្រកួត។ សមាជិកហូឡង់ ដែលបង្ហាញខ្លួននៅ Euro ២០២៤ មិនបានជាប់ក្នុងជម្រើសរបស់គ្រូបង្វឹកលោក Ronald Koeman ដើម្បីលេងពាន UEFA Nations League នាខែកញ្ញានេះទេ ស្របពេលគ្រូបង្វឹកក្រុមទឹកក្រូចបានលើកឡើងថា ការផ្ទេរទៅលេងនៅប្រេស៊ីល វាពុំមែនជាទីបញ្ចប់ក្នុងក្រុមជម្រើសជាតិរបស់ Depay ឡើយ។

Memphis Depay is leaving Europe! Ex-Man Utd flop completes medical at new club ahead of shock free transfer | Goal.com

កន្លងមក Depay ដែលចូលលេងឱ្យជម្រើសជាតិហូឡង់ដំបូងគិតចាប់តាំងពីឆ្នាំ២០១៣ រូបគេស៊ុតបាន ៤៦គ្រាប់ ពីការចូលលេងសរុបដល់ ៩៨ប្រកួត ក្នុងនាមជាកីឡាករដែលផ្តើមអាជីពបាល់ទាត់ក្នុងក្លិប PSV Eindhoven នាអំឡុងឆ្នាំ២០១១៕

ប្រភព៖ BBC

អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30