

គូប្រជែងចាស់ចំនួនពីរបានជួបគ្នាឡើងវិញនៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃអង្គារថ្ងៃចន្ទ ខណៈក្រុមម្ចាស់ផ្ទះបារាំងជាថ្មីម្តងទៀតនិងត្តូវទទួលភ្ញៀវបែលហ្សិកក្នុងការប្រកួត UEFA Nations League ជាលើកទីពីរនៃរដូវកាលថ្មី។ខណៈប្រកួតបើកឆាកក្រុមមាន់គកបានចាញ់ក្រុមភ្ញៀវអ៊ីតាលីក្នុងរាត្រីបើកឆាកនៃក្រុមទី ១ ខណៈបែលហ្សិកសម្លឹងរកជ័យជំនះលើកទី២សម្រាប់ការប្រកួតនៅទីក្រុងLyon ក្រោយពីពួកគេបានផ្តួលក្រុមអ៊ីស្រអែលដោយលទ្ធផល៣ទល់និង១។
សម្រាប់៦ប្រកួតចុងក្រោយរបស់បារាំងគឺឈ្នះ ២ ស្មើ២ចាញ់២ ខណៈ ៦ប្រកួតចុងក្រោយរបស់បែលហ្សិក ឈ្នះ៣ស្មើ១និងចាញ់២។
១.ប្រវត្តិជួបគ្នា

ជួបគ្នា៥ដងចុងក្រោយបារាំងឈ្នះ២ស្មើ២និងចាញ់១។ ជួបគ្នាចុងក្រោយបារំាងទម្លាក់បែលហ្សិកព្រឹត្តការណ៏Euro ២០២៤វគ្គ ១៦ក្រុម។
២.ពត៌មានក្រុមបារំាង(ម្ចាស់ផ្ទះ)
បន្ទាប់ពី Michael Olise ត្រូវបានកោះហៅជាលើកដំបូងក្រោយបង្ហាញទម្រង់លេងល្អក្នុងព្រឹត្តិការណ៍អូឡាំពិក ដូច្នេះកីឡាករររូបនេះនិងប្រជែងតំណែងជាមួយប្រជែងជាមួយ Ousmane Dembele ។
Didier Deschamps ក៏បាននាំយក Bradley Barcola ចូលទៅក្នុងក្រុមក្រោយចូលលេងទល់នឹងអ៊ីតាលី កីឡាករ Adrien Rabiot និងខ្សែការពារ Benjamin Pavard របស់ Inter Milan ទាំងពីរមិនបាន ចូលលេងនោះទេ។ក្រោយពីបណ្តោយឱ្យរបូតគ្រាប់បាល់បីគ្រាប់ Jules Kounde និង Dayot Upamecano ជាបេក្ខភាពនិងងើបចេញពីកៅអីបម្រុង ខណៈ Marcus Thuram និង Randal Kolo Muani ស្ថិតក្នុងចំណោមជម្រើសបម្រុងសម្រាប់ម្ចាស់ផ្ទះ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Kounde, Saliba, Konate, T. Hernandez; Kante, Zaire-Emery; Dembele, Griezmann, Barcola; Mbappe
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមបែលហ្សិក(ភ្ញៀវ)
Thibaut Courtois ដែលមានការប្រេះឆាជាយូរជាមួយគ្រូបង្វឹក Domenico Tedesco របស់បែលហ្ស៊ិកនឹងត្រូវអវត្តមាន ខណៈអ្នកស៊ុតបញ្ចូលទីច្រើនជាងគេRomelu Lukaku ក៏និងអវត្តមានខណៈដែលកីឡាករចំណូលថ្មី Napoli ត្រូវបានសម្រាក។ខ្សែការពារជើងចាស់ Jan Vertonghen បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ ខណៈដែល Leandro Trossard របស់ Arsenal មិនត្រូវបានជ្រើសរើស ដោយសារ Tedesco បានផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងមួយចំនួនដូចជា Maxim De Cuyper ស្របពេលយុវជន Celtic Arne Engels និងយុវជន Borussia Dortmund គឺJulien Duranville សុទ្ធតែត្រៀមបង្ហាញខ្លួន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Faes, Theate, De Cuyper; Onana, Tielemans; Bakayoko, De Bruyne, Doku; Openda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បារាំង ២ :១ បែលហ្សិក
ប្រភព:whoscored &sportskeeda&sportsmole

ក្លឹបជើងឯកបារាំង Paris St-Germain បានយកឈ្នះលើជើងឯកអាឡឺម៉ង់ Bayern Munich ដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍FIFA Club World Cup ក្នុងការប្រកួតដ៍តានតឹងខណៈខ្សែបម្រើឆ្នើមវ័យក្មេង Jamal Musiala បានរងរបួសបាក់កជើងឆ្វេងយ៉ាងធ្ងន់ធ្ងរទៅបន្ទាប់ពីការប្រជែងពាំងខ្លួនពីកីឡាករខ្សែការពារ Willian Pacho និងបន្តប៉ះទង្គិចពីសំណាក់អ្នកចាំទីGianluigi Donnarumma នៅមុនបញ្ចប់ការប្រកួតតង់ទី១នៅ កីឡាដ្ឋានMercedes- Benz។ មានការរីះគន់និងចំអកយ៉ាងច្រើនទៅលើអ្នកចាំទីអន្តរជាតិអ៊ីតាលី Donnarumma ក្រោយពី Musiala រងរបួសធ្ងន់ធ្ងរខណៈសាម៉ីខ្លួនបានលត់ជង្គង់សម្រក់ទឹកភ្នែកសម្រាប់កំហុសអចេតនា នេះខណៈកីឡាករ PSG និង Bayern Munich បានឈរមើលយ៉ាងយកចិត្តទុកដាក់ពេលគ្រូពេទ្យព្យាយាមសង្គ្រោះបឋមលើ Musiala ព្រមទាំងមជ្ឈដ្ឋានបាល់ទាត់ក៏ដូចជាប្រិយមិត្តគាំទ្រជូនពរអោយ Musiala ឆាប់បានជាសះស្បើយ ហើយបើពិនិតលើស្ថានភាពរបួសក៍ប្រើរយៈពេលមិនតិចជាង១ឆ្នាំដែរមើលទៅ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bayern Munich មិនអាចផ្តួល PSG នៅគ្នាតែ៩នាក់ហើយថែមទាំងខ្សែបម្រើឆ្នើមក៍រងរបួសកជើងធ្ងន់ធ្ងរទៀត(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះយ៉ាងណាកីឡាករអន្តរជាតិអេក្វាឌ័រ Pacho បានទទួលបានកាតក្រហមក្រោយបង្កកំហុសលើកីឡាករ Leon Goreztska នៅនាទីទី ៨២ […]



