
ក្រុមជម្រើសជាតិអេស្បាញក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis de la Fuente និងបន្តយុទ្ធនាការប្រកួត UEFA Nations League ២០២៤-២០២៥ដោយត្រូវធ្វើដំណើរទៅកាន់ប្រទេសស្វីសសម្រាប់ការប្រកួតដែលនិងត្រូវធ្វើឡើងនៅវេលាម៉ោង១និង ៤៥នាទីឈានចូលថ្ងៃចន្ទស្អែកនេះ ។ក្រុមជើងឯក Euro ២០២៤ បានត្រឹមប្រកួតស្មើស៊ែប៊ីក្នុងការប្រកួតបើកយុទ្ធនាការរបស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ ខណៈស្វីសបានរងបរាជ័យក្នុងលទ្ធផល ២-0 ក្រោមថ្វីជើងក្រុមដាណឺម៉ាក ដែលបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងក្រុម៤ នៃពូល A។
សម្រាប់៦ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតស្វីសឈ្នះ២ស្មើ២និងចាញ់២ ខណៈ ៦ប្រកួតចុងក្រោយរបស់អេស្បាញ ឈ្នះ៥ ស្មើ១ ។
១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយ ស្វីសឈ្នះ២ស្មើ៣ មិនដែលចាញ់។
២.ពត៌មានក្រុមស្វីស(ម្ចាស់ផ្ទះ)
Nico Elvedi និង Granit Xhaka នឹងអង្គុយទស្សនាក្រៅឆាក បន្ទាប់ពីអ្នកទាំងពីរទទួលកាតក្រហមនៅពេលជួបដាណឺម៉ាកកាលពីថ្ងៃព្រហស្បតិ៍។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Wuthrich, Akanji, Rodriguez; Widmer, Freuler, Zakaria, Aebischer; Rieder, Embolo, Vargas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-៣
៣.ពត៌មានក្រុមអេស្បាញ(ភ្ញៀវ)
Alex Grimaldo អាចចូលលេងនៅទីនេះ បន្ទាប់ពីជំនួសកន្លែង Marc Cucurella ភ្លាមៗក្រោយចប់តង់ទី១ទល់នឹងស៊ែប៊ី។Pedri អាចចូលមកក្នុងតំបន់កណ្តាល ដោយមិត្តរួមក្លឹប Dani Olmo និងរំកិលទៅប្រយុទ្ធជួរមុខ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងRaya; Carvajal, Le Normand, Laporte, Grimaldo; Pedri, Zubimendi, Ruiz; Yamal, Joselu, N Williams
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ ស្វីស ១ :២ អេស្បាញ
ប្រភព:whoscored &sportskeeda&sportsmole

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Tottenham បានខកខានការចាប់ផ្តើមត្រៀមប្រកួតរដូវកាលថ្មី 2025-2026 រឧឧងសំខាន់ទីមួយគឺការចាកចេញរបស់Legend ក្លឹបគឺ Son Heung-min បន្ទាប់ពីចំណាយពេលមួយទសវត្សរ៍ ខណៈកីឡាករអន្តរជាតិកូរ៉េខាងត្បូងបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយ Los Angeles FC នៅ Major League Soccer ។ ចំនុចទី២ ខណៈក្រុមលោក Thomas Frank កំពុងប្រឈមនោះគឺខ្សែបម្រើស្លាប James Maddison បានរងរបួសធ្ងន់ធ្ងរដាច់សរសៃពួរ ACL ហើយនឹងត្រូវអវត្តមានក្នុងរយៈពេលយូរ។ ទោះយ៉ាងណាមើលឃើញចន្លោះប្រហោងក្នុងការវាយលុកនេះ Spurs បានដាក់ការដេញថ្លៃលើកីឡាករអន្តរជាតិអាហ្សង់ទីន Nico Paz ប៉ុន្តែតម្លៃ៤០លានអឺរ៉ូពីសំណាក់ម្ចាស់ជើងឯកEuropa League ត្រូវបានក្លឹប Como បដិសេធ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតក្លឹបអង់គ្លេស Tottenham និងត្រៀមដាក់សំណើរក្នុងរង្វង់ទឹកប្រាក់កើនដល់ 60លានយូរ៉ូ លើខ្សែបម្រើប្រយុទ្ធវ័យ 20 […]



