Close
Featured-Image
Prediction: បែលហ្សិកត្រៀមជួបអ៊ីស្រាអែលក្រោយខកខានជួបគ្នាជិត១ទសវត្ស
ទំហំអក្សរ
តូច
ធំ

បែលហ្សិកនិងត្រូវធ្វើការប្រកួតពានរង្វាន់Uefa Nation League ក្នុងនាមជាម្ចាស់ផ្ទះជាមួយក្រុមជម្រើសជាតិអ៊ីស្រអែលជាភ្ញៀវខណ​ៈការប្រកួតនេះត្រូវធ្វើឡើងនៅទឹកដីកណ្តាលនាប្រទេសហុងគ្រីដើម្បីសុវត្តិភាពក្រោយបញ្ហាសង្គ្រាមរវាងអ៊ីស្រអែលនិងប៉ាឡេស្ទីនបានកើតមាននៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈការប្រកួតត្រូវធ្វើឡើងនៅវេលាម៉ោង១និង៤៥ទាបភ្លឺឈានចូលថ្ងៃសោរ៏សម្រាប់ពូលA ក្រុម២។ ៦ប្រកួតចុងក្រោយបែលហ្សិកធ្វើមិនទាន់បានល្អទេ ខណៈពួកគេបានធ្លាក់ចេញត្រឹមវគ្គ៨ក្រុម Euro ២០២៤ ក្រោមថ្វីជើងក្រុមមាន់គកបារាំង ខណៈអ៊ីស្រាអែលមិនមានមុខនៅព្រឹត្តការណ៏រដូវក្តៅនាប្រទេសអាឡឺម៉ង់ឡើយ ហើយសម្រាប់ ៦ប្រកួតចុងក្រោយនៅឆាកអន្តរជាតិគឺឈ្នះ២ចាញ់៣និងស្មើ១។
Brussels refuses to host Belgium vs Israel Nations League match due to  security fears - The Athletic
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

២ប្រកួតចុងក្រោយពួកគេធ្លាប់ជួបគ្នាតាំងឆ្នាំ២០១៥ ខណៈបែលហ្សិកឈ្នះទំាងពីរលើក។

Lukaku left out for Belgium in Nations League | beIN SPORTS

Belgian media's brutal Leandro Trossard verdict as Arsenal star drops Euro  2024 disasterclass

២.ពត៌មានក្រុមបែលហ្សិក(ទឹកដីកណ្តាល)
Romelu Lukaku គឺជាអវត្តមានដ៏សំខាន់សម្រាប់បែលហ្ស៊ិក ខណៈខ្សែប្រយុទ្ធរូបនេះកំពុងហ្វឹកហាត់សម្របខ្លួនជាមួយក្លឹបថ្មី Napooliបន្ទាប់ពីការផ្ទេរទៅអ៊ីតាលីសាជាថ្មី ។
Leandro Trossard ក៏អវត្តមានសម្រាប់ក្រុមខណៈកីឡាករ Jan Vertonghen បានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។
Lois Openda ត្រូវបានគេរំពឹងថានឹងដឹកនាំមិត្តរួមក្រុមក្រោមការដឹកនាំរបស់គ្រូបង្វឹក Domenico Tedesco ខណៈ Julien Duranville និង Arne Engels ត្រៀមបង្ហាញខ្លួនសម្រាប់ជម្រើសជាតិ ជាលើកដំបូង។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងCasteels; Castagne, Faes, De Winter, Theate; Onana, Mangala; Bakayoko, De Bruyne, Doku; Openda
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១

Far from home, Israel are out of Euro 2024 and must ponder what's next -  ESPN
៣.ពត៌មានក្រុមអ៊ីស្រអែល(ទឹកដីកណ្តាល)
Manor Solomon និង Liel Abada នឹងត្រូវចាប់ផ្តើមនៅស្លាបខាងស្តាំ និងខាងឆ្វេង ត្រៀមទប់ទល់នឹងបែលហ្ស៊ិក។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Gerafi; Dasa, Shlomo, Nachmias, Gropper; Kanichowsky, Peretz; Solomon, Gloukh, Abada; Baribo
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ បែលហ្សិក២ : ០ អ៊ីស្រាអែល
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ)
featured image

កិច្ចព្រមព្រៀងរបស់ Manchester United ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ RB Leipzig កីឡាករ Benjamin Sesko ក្នុងតម្លៃ 74 លានផោននឹងធ្វើឱ្យការចំណាយនៅរដូវក្តៅរបស់ពួកគេលើខ្សែបន្ទាត់ខ្សែប្រយុទ្ធកើនលើសពី 200 លានផោន។ ប៉ុន្តែឥឡូវនេះសំណួរបានចោតសួរថាតើកីឡាកររូបណានិងទទួលខុសត្រូវលេងលេងនៅតំបន់បម្រើកណ្តាល?មើលឃើញលទ្ធផលជាក់ស្តែងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Ruben Amorim បានប្ដេជ្ញាថានឹងបង្កើនការរកគ្រាប់បាល់អោយបានច្រើន ក្រោយរដូវកាលចាស់រកបានតែ ៤៤គ្រាប់នៅ EPL និងជាកំនត់ត្រាដ៏អាក្រក់បំផុតរបស់ពួកគេដែលធ្លាប់ត្រូវ បានកាត់ចេញពីលីកកំពូលនៅរដូវកាល 1973-74 ។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករឆ្នើម 3 រូប Real Madrid អាចនិងចុះកុងត្រាផ្ទេរយកពួកគេមករួមក្រុមដោយមិនចំណាយប្រាក់( មាន3 វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Sesko នឹងក្លាយជាខ្សែប្រយុទ្ធទី 3 នៅរដូវក្តៅនេះបន្ទាប់ពី Matheus Cunha និង Bryan Mbeumo ប៉ុន្តែខ្សែបម្រើកណ្តាលនៅតែជាបញ្ហាសម្រាប់ United ទោះយ៉ាងណា ក្លឹបកំពុងព្យាយាមចរចារយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតលក្ខខណ្ឌផ្ទេរយកខ្សែបម្រើកាមេរូន Carlos Baleba ពី […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30