

អតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Anthony Martial ត្រូវបានផ្តល់ជូនកិច្ចសន្យាបំបែកកំណត់ត្រាក្នុងនាមកីឡាករដែលរកចំណូលបានខ្ពស់បំផុតប្រសិនជាផ្លាស់ទៅកាន់ក្លឹបយក្ស AEK Athens របស់ប្រទេសក្រិក។អតីតយុវជនថ្នាលក្លឹប Monaco កីឡាករ Martial បច្ចុប្បន្ននៅតែគ្មានក្លឹលេងក្រោយចាកចេញពីបិសាចក្រហមនិងអាចផ្ទេរទៅកាន់ក្លឹបដទៃដោយគ្មានតម្លៃខ្លួន(Free Transfer។
គួរកត់សម្គាល់ផងដែរថា Martial បានចំណាយពេល ៩ ឆ្នាំប្រកបអាជីពនៅទឹកដី Old Trafford ពោលគឺក្រោយត្រូវបានអតីតគ្រូបង្វឹកលោក Luis Van Gaal នាំយករូបគេពីលីកកំពូលបារាំងនៅឆ្នាំ ២០១៥ មក។ ខណៈកិច្ចសន្យាអស់សុពលភាពនៅអង់គ្លេស មានក្រុមជាច្រើននៅអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកបានចាប់អារម្មណ៏ទាក់ទង ប៉ុន្តែក្លឹបនៅក្របខ័ណ្ឌក្រិច Super League AEK Athens បានបង្ហាញឆន្ទៈក្នុងការផ្តល់ជូនសំណើរខាងលើនេះនេះបើយោងតាមប្រភពពី UK Sun បានចុះផ្សាយ។

គួររំលឹកផងដែរថា Martial បច្ចុប្បន្នមានវ័យ២៨ឆ្នាំធ្លាប់ រកបានប្រាក់ឈ្នួលប្រមាណ ២៥,០០០០ ផោនក្នុងមួយសប្តាហ៍ក្នុងអំឡុងពេលនៅMan.United ខណៈប្រភពខាងលើមិនទាន់បានចុះផ្សាយលម្អិតថាតើ គាត់ និងទទួលបានប្រាក់ឈ្នួលប៉ុណ្ណានោះទេ គឺបានត្រឹមតែដឹងថាច្រើន និង ខ្ពស់ជាងគេបំផុតក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប។
ប្រភព:Dailypost

(អេស៉្បាញ)៖ ថ្មីៗនេះ ក្លឹបអធិរាជស Real Madrid ទទួលបានឱកាសក្នុងការពង្រឹងតំបន់ការពាររបស់ពួកគេជាមួយនឹងពន្លឿនចុះហត្ថលេខាលើខ្សែការពារ Evan Ndicka របស់ក្លឹបយក្សនៅអ៊ីតាលី Roma ក្នុងតម្លៃខ្លួនដេញថ្លៃប្រមាណ ៤០លានអឺរ៉ូ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Real ចែចូវខ្សែការពារតម្លៃ«៤០លានអឺរ៉ូ»ម្នាក់មកពង្រឹងក្រុម សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបផងដែរថា Real Madrid នឹងចុះកុងត្រាលើខ្សែការពារវ័យ ២៥ឆ្នាំ រូបនេះដើម្បីបានលេងព្រឹត្តិការណ៍ FIFA Club World Cup ដែលកំពុងតែលេងនៅវគ្គសន្សំពិន្ទុក្នុងពូល៕ ប្រភព៖ GOAL & SPORTbible


