Close
Sponsor ads Featured-Image
នាយកផ្នែកកីឡា Man.Utd ប្រាប់មូលហេតុអោយ Sancho និង Mctominay ចាកចេញ
ទំហំអក្សរ
តូច
ធំ

នាយកផ្នែកកីឡារបស់ក្រុមបិសាចក្រហម Man. United លោក Dan Ashworth បានទទូច និង លើកឡើងថា Jadon Sancho មិនត្រូវបានបណ្តោយោយចាកចេញពីក្លឹបក្រោមមូលហេតុដែលមិនគោរព និង ឆន្ទៈរបស់គាត់នោះទេខណៈ ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យាខ្ចីជើងនៅថ្ងៃផុតកំណត់នៃការផ្ទេរលើកទី១ រហូតដល់បញ្ចប់រដូវកាលនេះ។ មានន័យថាការវិល ត្រលប់រស់កីឡាករ បន្ទាប់ពីកីឡាករ វ័យ ២៤ឆ្នាំរូបនេះ​វិលត្រលប់មកកាន់ទឹកដី Old trafford ហើយមានការទទួលស្វាគមន៏ និង ជជែកវែកញែកគ្នាជាមួយគ្រូបង្វឹក លោក Erik ten Hag វិញក៏ដោយ។ទោះយ៉ាងណា Chelsea មានលក្ខណ្ឌក្នុងការទិញផ្តាច់ Sancho ជាអចិន្រ្តៃយ៏នៅចុងបញ្ចប់នៃរដូវកាលនេះ ក្នុងតម្លៃចន្លោះពី ២០ ទៅ ២៥ លានផោន។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd could now try player plus cash move to sign £85m star for Ten Hag

ads

Fabrizio Romano gives major update on potential Man Utd double exit in  January

Jadon Sancho completes Chelsea move! | News | Official Site | Chelsea  Football Club

ឆ្លើយតបបញ្ហានេះផងដែរ លោក Ashworth បានបដិសេធចំពោះការចោតប្រកាន់ថា Sancho ត្រូវក្លឹបបណ្តោយអោយចាកចេញដោយសារតែមិនអាចរកឃើញស្ថេរភាព និង សន្តិភាពផ្លូវកាយ និង ផ្លូវចិត្តជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់បាន។ លោក Ashworth បន្ថែមថាៈ សម្រាប់ការវិលត្រលប់មកលេងអោយក្លឹបជាធម្មតាវិញសម្រាប់ Sancho គឺមិនអាចនិយាយបាននៅពេលនេះទេ។ ព្រោះវា​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​យើង​បាន​ធ្វើជាមួយសាម៉ីខ្លួន។ប្រសិន​បើ​វា​ត្រឹមត្រូវ​សម្រាប់ Jadon ហើយ​វា​ជា​ការ​ត្រឹមត្រូវ​សម្រាប់​យើង នោះដំណោះស្រាយនិងឃើញនៅបញ្ចប់រដូវកាល២០២៤-២០២៥នេះ។

REAL reason why Man United sold Scott McTominay revealed - Football |  Tribuna.com

ជាក់ស្តែងខ្ញុំអាចលើកឧទារហណ៏របស់ Sancho ដូចជាការចាកចេញរបស់ Scott McTominay គឺគាត់ពិតជាចង់ស្វែងរកឱកាសចូលលេងទៀងទាត់មួយនៅ Napoli ដូចជា Aaron Wan-Bissaka ដែលចង់ស្វែងរកឱកាសនៅ West Ham ដូច្នេះដែរ។ ជារួមនិយាយដោយខ្លីគឺយើង​មិនបានបណ្តេញពួកគេចេញឡើយ។

Aaron Wan-Bissaka: West Ham sign Man Utd defender on seven-year deal |  Football News | Sky Sports

ប្រភព:Dailypost

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Chelsea ដាក់លក់កីឡាករសំខាន់រូបនេះប៉ុន្តែតម្លៃមិនចង់អោយតតែម្តង (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer Leverkusen បាន១១៩ប្រកួតដូច្នេះដែរ។ គួរកត់សម្គាល់ថាកន្លងមក Alonso បានដាក់ពង្រាយនិងចង្អុលបង្ហាញអោយ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • September 2024
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    30