

នាយកផ្នែកកីឡារបស់ក្រុមបិសាចក្រហម Man. United លោក Dan Ashworth បានទទូច និង លើកឡើងថា Jadon Sancho មិនត្រូវបានបណ្តោយោយចាកចេញពីក្លឹបក្រោមមូលហេតុដែលមិនគោរព និង ឆន្ទៈរបស់គាត់នោះទេខណៈ ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យាខ្ចីជើងនៅថ្ងៃផុតកំណត់នៃការផ្ទេរលើកទី១ រហូតដល់បញ្ចប់រដូវកាលនេះ។ មានន័យថាការវិល ត្រលប់រស់កីឡាករ បន្ទាប់ពីកីឡាករ វ័យ ២៤ឆ្នាំរូបនេះវិលត្រលប់មកកាន់ទឹកដី Old trafford ហើយមានការទទួលស្វាគមន៏ និង ជជែកវែកញែកគ្នាជាមួយគ្រូបង្វឹក លោក Erik ten Hag វិញក៏ដោយ។ទោះយ៉ាងណា Chelsea មានលក្ខណ្ឌក្នុងការទិញផ្តាច់ Sancho ជាអចិន្រ្តៃយ៏នៅចុងបញ្ចប់នៃរដូវកាលនេះ ក្នុងតម្លៃចន្លោះពី ២០ ទៅ ២៥ លានផោន។

ឆ្លើយតបបញ្ហានេះផងដែរ លោក Ashworth បានបដិសេធចំពោះការចោតប្រកាន់ថា Sancho ត្រូវក្លឹបបណ្តោយអោយចាកចេញដោយសារតែមិនអាចរកឃើញស្ថេរភាព និង សន្តិភាពផ្លូវកាយ និង ផ្លូវចិត្តជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់បាន។ លោក Ashworth បន្ថែមថាៈ សម្រាប់ការវិលត្រលប់មកលេងអោយក្លឹបជាធម្មតាវិញសម្រាប់ Sancho គឺមិនអាចនិយាយបាននៅពេលនេះទេ។ ព្រោះវាជាការសម្រេចចិត្តមួយដែលយើងបានធ្វើជាមួយសាម៉ីខ្លួន។ប្រសិនបើវាត្រឹមត្រូវសម្រាប់ Jadon ហើយវាជាការត្រឹមត្រូវសម្រាប់យើង នោះដំណោះស្រាយនិងឃើញនៅបញ្ចប់រដូវកាល២០២៤-២០២៥នេះ។
ជាក់ស្តែងខ្ញុំអាចលើកឧទារហណ៏របស់ Sancho ដូចជាការចាកចេញរបស់ Scott McTominay គឺគាត់ពិតជាចង់ស្វែងរកឱកាសចូលលេងទៀងទាត់មួយនៅ Napoli ដូចជា Aaron Wan-Bissaka ដែលចង់ស្វែងរកឱកាសនៅ West Ham ដូច្នេះដែរ។ ជារួមនិយាយដោយខ្លីគឺយើងមិនបានបណ្តេញពួកគេចេញឡើយ។
ប្រភព:Dailypost

(បារាំង)៖ ក្លឹបបាល់ទាត់ Lyon ដែលធ្លាប់បំបែកកំណត់ត្រា តាមរយៈការឈ្នះពាន Ligue 1 របស់ប្រទេសបារាំង ៧សម័យកាលជាប់ៗគ្នា នាអំឡុងឆ្នាំ២០០២ ដល់ឆ្នាំ២០០៨ ត្រូវបានកាត់ចេញទៅលេងក្នុងក្របខណ្ឌលីគទី២ ចាប់ពីរដូវកាលក្រោយនេះតទៅ ក៏ព្រោះតែក្លឹបកំពុងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ នៅចាំបានថា កាលពីខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Eagle Football Group ដែលជាក្រុមហ៊ុនរបស់លោក ដែលមានហ៊ុនសរុបប្រមាណ ៧៧% ក្នុងក្លឹប Lyon បានប្រកាសពីបំណុលសរុបមានដល់ទៅ ៤២២លានផោន ឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្លាប់ជាជើងឯកលីគបារាំង ៧សម័យកាល! ប៉ុន្តែក្លឹបមួយនេះទៅលេងលីគទី២ សឹងមិនគួរឲ្យជឿ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅក្នុងសេចក្តីថ្លែងការណ៍របស់ Lyon ក៏បានឱ្យដឹងថា ការសម្រេចរបស់ DNGC តាមរយៈកាត់ Lyon ទៅលេងក្នុង League 2 នោះ ពុំអាចទទួលយកបានទេ ហើយពួកគេបានប្រកាសថា នឹងប្តឹងជំទាស់ផងដែរ៕ ប្រភព៖ BBC


