ចចាមអារាមច្រើនពេក! ទីបំផុត Osimhen សម្រេចលេងខ្ចីជើងនៅក្លឹបយក្សមួយនេះ
ទំហំអក្សរ
តូច
ធំ
(អ៊ីតាលី)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើម Victor Osimhen របស់ក្លឹប Napoli បានចុះហត្ថលេខាផ្ទេរទៅកាន់ក្លឹប Galatasaray លើលក្ខខណ្ឌខ្ចីជើង ខណៈដែលកិច្ចព្រមព្រៀមបានសម្រេចរួចរាល់អស់ហើយ។ ស្របពេលដែលសាមីខ្លួនកំពុងហោះហើរឆ្ពោះទៅទីក្រុង Istanbul ជាមួយភ្នាក់ងាររបស់ខ្លួននាយប់នេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
យ៉ាងណាមិញ Osimhen អាចនឹងចុះកិច្ចសន្យាថ្មីនៅ Napoli រហូតដល់ឆ្នាំ២០២៧ ប៉ុន្តែលក្ខខណ្ឌនៃការដោះលែងត្រូវបានកាត់បន្ថយពីតម្លៃ ១៣០លានអឺរ៉ូ មកត្រឹម ៧៥លានអឺរ៉ូ ប៉ុណ្ណេាះ។ ដោយឡែក ការផ្ទេរខ្ចីជើងនេះ មានសុពលភាពកុងត្រាដល់ខែមិថុនា ឆ្នាំ២០២៥ ជាមួយនឹងប្រាក់បៀវត្សរ៍ចាប់ពី ៩ទៅ១០ លានអឺរ៉ូ ដោយគ្មានជម្រើសទិញជាអចិន្ត្រៃយ៍នោះទេ៕

ប្រភព៖ Fabrizio Romano
អត្ថបទទាក់ទង
6 months ago .
120 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
6 months ago .
133 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
7 months ago .
592 Views
ថាម៉េច! អតីតក្លឹប Onana មួយនេះ ចង់បានរូបគេមករួមក្រុមសារជាថ្មីពីបិសាចក្រហម
8 months ago .
637 Views
អេមហួស! PSG ឆ្មក់ទិញបានខ្សែការពារវ័យជំទង់ម្នាក់ ក្នុងតម្លៃដ៏ធំសម្បើម
