

កីឡាករ ម៉ូហាមេដ សាឡា Mohamed Salah បានចាត់ទុកថាការបង្ហាញវត្តមានចូលលេងរបស់ខ្លួនជាមួយក្រុមហង្សក្រហម Liverpool អាចជាពេលវេលាចុងក្រោយនៅទឹកដីអេនហ្វៀលហើយ ។ ការលើកឡើងរបស់ខ្សែប្រយុទ្ធស្លាបចាស់វស្សារូបនេះ ត្រូវបានលេចចេញឡើងក្រោយពីសាម៉ីខ្លួន បានបញ្ជាក់ប្រាប់យ៉ាងច្បាស់លាស់ថា មិនទាន់មាននរណាម្នាក់សូម្បីតែថ្នាក់ដឹកនាំក្រុមបានយកការពិភាក្សាលើកិច្ចសន្យាថ្មីមកនិយាយជាមួយរូបគេនោះទេ។កីឡាករ វ័យ ៣២ ឆ្នាំរូបនេះមានកុងត្រាត្រូវផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៥ ទើបតែបានរួមចំណែករកគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-0 លើក្រុមMan.United កាលពីថ្ងៃអាទិត្យ។ Salah ត្រូវបានដកស្រង់សម្តីដោយគេហទំព័រ Sky Sports ថាៈ ខ្ញុំកំពុងបន្តលេងអោយក្រុម ព្រោះមិនមាននរណាម្នាក់បានមកពិភាក្សាជាមួយខ្ញុំលើបញ្ហាបន្តកុងត្រាថ្មីនោះទេ។ ដូច្នេះបងប្អូនអ្នកគាំទ្រ និងដឹងពីលទ្ធផលចុងបញ្ចប់នៃរដូវកាលនេះពោលគឺឆ្នាមក្រោយ។បច្ចុប្បន្នខ្ញុំមានអារម្មណ៍ថាខ្ញុំមានសេរីភាពក្នុងការប្រកបអាជីពមួយនេះ ។

ឆ្លើយតបបញ្ហានេះអ្នកចាត់ការទូទៅលោក Arne Slot បានបញ្ចាក់ថាៈ នៅពេលនេះគាត់(Salah)គឺជាសមាជិកសំខាន់ម្នាក់ម្នាក់ក្នុងចំណោមក្រុមរបស់យើង ហើយខ្ញុំពិតជារីករាយណាស់ព្រោះគាត់លេងបានល្អបំផុត។ខ្ញុំមិននិយាយពីកិច្ចសន្យាថ្មីសម្រាប់គាត់ ប៉ុន្តែខ្ញុំអាចនិយាយពីចំនួនពេលវេលាដែលគាត់ បានចូលលេងនៅថ្ងៃនេះ។
គួររំលឹកថានៅខែកក្កដាឆ្នាំ ២០២២ កីឡាករក្រុមជម្រើសជាតិអេហ្សីប Salah បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំ ជម្រុញអោយរូបគេ បានក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹបគឺច្រើនជាង ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍ ខណៈ Liverpool ធ្លាប់បានច្រានចោលសំណើផ្ទេរតម្លៃខ្លួន ១៥០ លានផោនពីក្លឹប Al-Ittihad នៅ Saudi Pro League សម្រាប់ Salah កាលពីខែកញ្ញាឆ្នាំមុនផងដែរ។
សម្រាប់ Salah ក្រោយផ្លាស់ពី Roma មក Liverpool នៅឆ្នាំ២០១៧ រូបគេបានក្លាយជាកីឡាករ Top-១០ និងកំពុងឈរនៅលេខរៀងទី៥ នាំមុខអតីតមិត្តរួមក្រុម Steven Garrard ដោយលេងបានត្រឹមតែ ៣៥២ប្រកួតប៉ុណ្ណោះ Salah រកបានគ្រាប់បាល់បាន២១៤គ្រាប់ ច្រើនជាង Seven Garrard ធ្លាប់លេងអោយ Liverpool៧១០លើក រកបានតែ ១៨៦គ្រាប់ប៉ុណ្ណោះ។
ប្រភព:BBC
-គ្រាប់បាល់ Salah រកបានអោយ Liverpool គិតចាប់តាំងពីឆ្នាំ២០១៧
-គ្រាប់បាល់ Salah រកបានក្នុងជ័យជំនះ ៣ទល់និង០ ជាមួយ Man.Utd

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងមើលគោលដៅបន្ទាប់របស់ពួកគេបន្ទាប់ពីការមកដល់របស់ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Florian Wirtz និងការចុះហត្ថលេខាលើកីឡាករអន្តរជាតិហុងគ្រី Milos Kerkez ដែលនិងត្រៀមឆ្លងកាត់ការពិនិត្យសុខភាព និងបង្ហាញខ្លួនជាផ្លូវការយ៉ាងយូរមុនថ្ងៃព្រហស្បត្ត៍សប្តាហ៍ក្រោយនេះហើយ។ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថាៈម្ចាស់ជើងឯក EPL មិនទាន់បញ្ចប់ការចង់បានក្នុងការនាំយកសមាជិកថ្មីនោះទេ ខណៈបច្ចុប្បន្នពួកគេត្រៀមចរចារចុះហត្ថលេខាលើប្រធានក្រុម Crystal Palace កីឡាករ Marc Guehi ម្នាក់ទៀតមករួមក្រុម ។Wirtz បានបញ្ចប់ការផ្ទេរពី Bayer Leverkusen ទៅ Premier League ក្នុងតម្លៃខ្លួន ១១៦,៥ លានផោនក្នុងកំណត់ត្រាមួយថ្លៃបំផុតរបស់អង់គ្លេស។ ស្របពេលក្រុមលោក Arne Slot បានបន្តចាយប្រាក់ប្រមាណ ៤០ លានផោននាំយក Kerkez ពី Bournemouth ជិតរួចរាល់ហើយ ខណៈ Jeremie Frimpong គឺជាគោលដៅជំនួសការចាកចេញរបស់ Trend Alexander Arnold និងខិតចូលមកបន្តបន្ទាប់ទៀតនោះ ។វាមានន័យថាការចំណាយសរុបរបស់ម្ចាស់ជើងឯក Premier League នៅរដូវក្តៅនេះត្រូវបានកំណត់រួចហើយថាអាចលើសពី ១៨៥ លានផោន […]