

(អង់គ្លេស)៖ អតីតខ្សែការពារអង់គ្លេស និងបិសាចក្រហម Manchester United គឺកីឡាករ Chris Smalling កំពុងស្ថិតក្នុងដំណាក់កាលនៃការចូលរួមជាមួយក្លឹប Al-Fayha ដែលលេងនៅលីគ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត នេះបើតាមសារព័ត៌មាន BBC បានចេញផ្សាយកាលពីថ្ងៃអាទិត្យ។

កីឡាករវ័យ ៣៤ឆ្នាំ នឹងពិនិត្យសុខភាពជាមួយក្លឹប Al-Fayha ហើយដោយមិនមានបញ្ហាអ្វីនោះទេ គាត់នឹងបញ្ចប់ការផ្លាស់ប្តូររបស់គាត់មុនពេលផុតកំណត់នៃការផ្ទេររបស់លីគ Saudi Pro League ខណៈដែលវានឹងបញ្ចប់រយៈពេល ៥ឆ្នាំ របស់ Smalling នៅ Roma ដែលដំបូងគាត់បានចូលរួមពីសំណាក់ក្លឹប Man United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីឆ្នាំ២០១៩៕
ប្រភព៖ BBC

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



