
(អេស៉្បាញ)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបកាតាឡាន់ Barcelona បានដាក់សំណើខ្ចីជើងសម្រាប់ការនាំយកខ្សែបម្រើរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Stefan Bajcetic ដែលមានត្រឹមតែ ១៩ឆ្នាំ ប៉ុណ្ណេាះ។
ទន្ទឹមនឹងនេះ កីឡាករវ័យជំទង់ត្រូវបានគេមើលរំលងសម្រាប់កន្លែងលេងនៅ Liverpool នៅដំណាក់កាលដំបូងនៃយុទ្ធនាការ ២០២៤-២៥ ហើយកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគេរំពឹងថានឹងចាកចេញពីកីឡដ្ឋាន Anfield ជាបណ្តោះអាសន្ន មុនពេលទីផ្សារដោះដូរបិទបញ្ចប់។
លោក Romano បានអះអាងបន្ថែមថា ក្រុមរបស់លោក Hansi Flick បានផ្តល់ថ្លៃប្រាក់កម្ចីចំនួន ៤លានអឺរ៉ូ ប៉ុន្តែនឹងមិនមានជម្រើសទិញរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងនោះទេជាមួយ Liverpool ដូច្នេះដោយឥតគិតថ្លៃ ដើម្បីពិនិត្យមើលអនាគតរបស់គាត់ឡើងវិញនៅរដូវក្តៅក្រោយខាងមុខ។ បន្ថែមពីនេះ កីឡាករវ័យជំទង់មានកិច្ចសន្យាកុងត្រាជាមួយ Liverpool រហូតដល់រដូវក្តៅឆ្នាំ២០២៧ ៕
ប្រភព៖ SportsMole & Fabrizio Romano

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ […]



