Close
Sponsor ads Featured-Image
លោក Mourinho ជម្រុញ Fenerbahce ផ្ទេរយកអតីតកីឡាករ Man.Utd រូបនេះមករួមក្រុម
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុម Fenerbahce លោក Jose Mourinho កំពុងជំរុញឱ្យក្លឹបយក្សតួគីមួយនេះបំពេញការចុះហត្ថលេខានាំយកអតីតកីឡាករដែលក្រុម Man. United ធ្លាប់ខ្ចីជើងកាលពីរដូវកាលមុននោះគឺ Sofyan Amrabatផ្លាស់មកលេងនៅលីកកំពូលតួគីយោងតាមការអះអាងរបស់អ្នកជំនាញផ្នែកទីផ្សារដោះដូរកីឡាករសញ្ជាតិអ៊ីតាលីលោក Fabrizio Romanoបានចុះផ្សាយ។ ការពិតលោក Mourinho បានជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនម្នាក់ទៅហើយគឺខ្សែបម្រើ Fred សញ្ជាតិប្រេស៊ីល ដែលត្រូវបានរូបលោកទិញយកពី Shakhtah Donetsk កាលពីឆ្នាំ២០១៨ ផងដែរ ប៉ុន្តែរូបលោកចង់បន្ថែមកីឡាករអន្តរជាតិម៉ារ៉ុកវ័យ២៨ឆ្នាំលេងតួនាទីបម្រើ-ការពាររូបនេះម្នាក់ទៀត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

What next for Sofyan Amrabat? Fiorentina midfielder makes feelings clear on  future amid uncertainty surrounding Man Utd return | Goal.com US
Mourinho wants Chelsea star as first Fenerbahce signing as reunion with Man  Utd target mooted

ads

Ex-Man Utd star Fred shares moment with Jose Mourinho after first career  hat-trick - Mirror Online
ប្រភពខាងលើបន្តថាៈការពិត Fenebahce មានបំណងចង់ផ្តល់ប្រាក់ប្រមាណ ២ លានអឺរ៉ូសម្រាប់ក្លឹបដែលជាអាណាព្យាបាលរបស់ Amrabat គឺ Fiorentina សម្រាប់ការខ្ចីជើង។ បន្ថែមពីលើនេះ Fenerbahce ក៏និងត្រៀមផ្តល់ជូនប្រាក់តម្លៃខ្លួនប្រមាណ១២ លានអឺរ៉ូ ជាថ្នូរលើការផ្ទេរជាអចិន្រ្តៃយ៍នាពេលអនាគត ក៏ប៉ុន្តែក្លឹបនៅលីកកំពូល Serie A កំពុងពិចារទាមទារតម្លៃខ្លួនខ្ពស់ជាងនេះ។ក្រុមរបស់លោក Mourinho ក៍នឹងត្រូវប្រជែងជាមួយក្លឹ Everton ក្នុងក្របខ័ណ្ឌ Premier League ដែលចាប់អារម្មណ៍លើការផ្ទេរយកកីឡាករវ័យ២៨ឆ្នាំដែលមានដើមកំណើតនៅប្រទេសហូឡង់ប៉ុន្តែមានសញ្ជាតិម៉ារ៉ុករូបនេះផងដែរ។

ប្រភព:Dailypost

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031