
Rio Ferdinand អតីតខ្សែការពាររបស់ក្រុមបិសាចក្រហម Man.Utd បានលើកឡើងថាក្រុមយក្សអង់គ្លេសរបស់លោក នឹងសោកស្តាយក្រោយសម្រេចចិត្តលក់កីឡាករ McTominay ទៅឱ្យក្រុម Napoli ។វីរបុរសរបស់ក្រុម និងជាអតីតខ្សែការពារកណ្តាលក្រុមជម្រើសជាតិអង់គ្លេស ជឿជាក់ថាការចាកចេញរបស់ McTominay គឺជារឿងដែលជះលទ្ធផលអវិជ្ជមានសម្រាប់ក្រុម និងផ្តល់ផលប៉ះពាល់មួយចំនួន។
Ferdinand វ័យ ៤៦ឆ្នាំ បានពន្យល់នៅក្នុងកម្មវិធី Rio Presents ថា :ទោះបីជារូបគាត់មិនមែនជាកីឡាករសំខាន់បំផុតម្នាក់សម្រាប់ក្លឹបប៉ុន្តែ ដើម្បីដើម្បីឈ្នះលីកកំពូលយើងគួរក្រឡេកមើលទៅអតីតកាលដូចជា John O’Shea, Wes Brown, Darren Fletcher, Chicharito, Ole Gunnar Solskjaer…ជាដើមដែលក្រុមបានបណ្តុះបណ្តាលចេញពីថ្នាលយុវជនមកហើយជាក់ស្តែងគឺMctominay ក៏ដូច្នេះដែរ។។ Ferdinand បន្តថាៈ ក្លឹបនិងអាចប្រឈមហានិភ័យក្នុងការរកកីឡាករមកជំនួស McTominay ព្រោះក្លឹប Man.Utd ត្រូវចំណាយចន្លោះ ៣០លានផោនទៅ ៥០ លានផោន ដូច្នេះវាមិនមែនធូរថ្លៃទេ បើតាមខ្ញុំយល់ឃើញ។ ការពិតទោះបីជាវាជាកីឡាដែលពោរពេញទៅដោយការប្រកួតប្រជែង ហើយយើងក៏មិនប្រាកដថាកីឡាករដែលនឹងបំពេញតួនាទីបានស័ក្តសមចំពោះគាត់បានដែរនោះទេ។
ទោះយ៉ាងណាការចាកចេញរបស់ McTominay នឹងត្រួសត្រាយផ្លូវសម្រាប់ក្រុម Man.Utd តាមប្រមាញ់ Manuel Ugarte របស់ PSG មុនពេលទីផ្សារដោះដូរកីឡាករនិងបិទបញ្ចប់នៅដើមរដូវកាលនាថ្ងៃសៅរ៍ទី ១ សីហា ២០២៤ខាងមុខនេះ។បច្ចុប្បន្នគិតត្រឺមថ្ងៃទី២៨សីហានេះដំណើរការផ្ទេរនៅមិនទាន់បានបញ្ចប់ជាផ្លូវការណ៍នៅឡើយ បើទោះបីជាក្លឹបទាំងពីរបានព្រមព្រៀងលើតម្លៃផ្ទេរ ប៉ុន្តែលក្ខណ្ឌផ្ទាល់ខ្លួនមួយចំនួន គឺក្រុមនៅឡើយឈានដល់ការឯកភាពគ្នាទាំងស្រុងនោះឡើយ។
ប្រភព:Dailypost

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



