

(អង់គ្លេស)៖ យោងតាមប្រភព BBC និងអ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃ ៥០លានអឺរ៉ូ បូករួមនឹងប្រាក់កម្មវិធីបន្ថែម ១០លានអឺរ៉ូ ជាមួយក្លឹបអ្នកមានបារាំង Paris St-Germain សម្រាប់ការនាំយកខ្សែបម្រើឆ្នើម Manuel Ugarte ។

គួរជម្រាបដែរថា កីឡាករវ័យ ២៣ឆ្នាំ Ugarte បានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ឆ្នាំ នៅ Old Trafford ជាមួយនឹងជម្រើសបន្ត ១ឆ្នាំ បន្ថែមទៀតផងដែរ។ ជាមួយគ្នានេះ Manuel Ugarte ត្រូវបានជូនដំណឹងថា រូបគេនឹងធ្វើដំណើរទៅ Man United នាយប់នេះ ដើម្បីចុះហត្ថលេខាសម្រេច៕
ប្រភព៖ BBC & Fabrizio Romano

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible



