

ការប្រកួតនៅទឹកដី Anfield លើកដំបូងក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Arne Slot ធ្វើឡើងនៅយប់ថ្ងៃអាទិត្យវេលាម៉ោង ខណៈក្រុមហង្សក្រហម Liverpool និងត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមដែលទទួលបាននជ័យជំនះនៅសប្តាហ័ទី១ដូចគ្នាគឺ Brentford ក្នុងក្របខ័ណ្ឌ Premier League នៅវេលាម៉ោង ១០និង៣០នាទីយប់។គួររំលឹកថាសប្តាហ៏ដំបូងLiverpool បានផ្តួល Ipswich Town ២ទល់និង០ កាលពីចុងសប្តាហ៍មុន ខណៈដែលក្រុមរហស្សនាមឃ្មុំ Brentford បានទទួលជ័យជំនះដោយលទ្ធផល ២-១ នៅលើទឹកដីខ្លួនឯងជាមួយនឹងក្រុមគូប្រជែងរួមទីក្រុងឡុងដ៏ London គឺ Crystal Palace ។

១.ប្រវត្តិជួបគ្នា
ជួបគ្នា៥ដងចុងក្រោយLiverpool ឈ្នះ ៤ និងចាញ់១ មិនដែលស្មើ ។ការប្រកួតចុងក្រោយបង្អស់គឺliverpoolលត់ Brentford ៤ទល់និង១ កាលពីខែកុម្ភៈ ២០២៤។
២.ពត៌មានក្រុមLiverpool(ម្ចាស់ផ្ទះ)
Arne Slot មិនមានបញ្ហារបួស ឬការព្យួរកីឡាករនៅមុនការប្រកួតលីគក្នុងផ្ទះដំបូងរបស់ Liverpool ក្នុងរដូវកាលនេះទេ។ Ibrahima Konate អាចនឹងបន្តបង្ហាញទម្រង់លេងជាប់លាប់ក្រោយនចាប់ផ្តើមការទទួលជ័យជម្នះ ២-0 នៅលើទឹកដី Ipswich កាលពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Gravenberch; Salah, Szoboszlai, Diaz; Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុមBrentford(ភ្ញៀវ)
Brentford មិនមានកីឡាករតិចជាងបួននាក់សម្រាប់ការធ្វើដំណើរថ្ងៃអាទិត្យទៅកាន់ទឹកដី Anfield ។គ្រូបង្វឹកលោកThomas Frank អាចដាក់កីឡាករជម្រើស១១នាក់ដំបូងដោយមិនមានអតីតកីឡាករ Fabio Carvalho លេងទល់អតីតក្លឹបរបស់គាត់ទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងFlekken; Roerslev, Collins, Pinnock, Ajer; Norgaard, Janelt, Jensen; Mbeumo, Wissa, Schade
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣:១ Brentford
ប្រភព:whoscored &sportskeeda&sportsmole

កីឡាករKilyan Mbappe ត្រៀមបង្ហាញខ្លួនចូលលេងប្រឈមជាមួយអតីតក្លឹប PSG សម្រាប់ការប្រកួតពានរង្វាន់ FIFA Club World Cup ដោយគិតចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៧ក្នុងនាមកីឡាករ Monaco។គួររំលឹកថាការចាកចេញរបស់ Mbappe ពី PSGទៅកាន់Real Madridដែលរូបគេមានក្តីសុបិន្ត ចង់លេងចាប់តាំងពីនៅកុមារភាពមកបានធ្វើអោយប្រធានក្លឹបលោក Nasser al-Khelaifi មិនសប្បាយចិត្តសោះឡើយ ខណៈMbappe បានចោតប្រកាន់ថាក្លឹប PSG បានដាក់អោយរូបគេហ្វឹកហាត់ជាមួយកីឡាករត្រៀមលក់ចេញពី ក្លឹបប៉ុណ្ណោះមូលហេតុព្រោះតែខ្លួនមិនបន្តកុងត្រាថ្មីកាលពីឆ្នាំ២០២៣កន្លងទៅ ។អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានន័យថាក្រោយពីបាត់បង់កីឡាករឆ្នើមដែលពួកគេបានចំណាយប្រាក់ច្រើនបំផុតក្នុងការនាំយកពីក្លឹបMonaco ក្នុងតម្លៃ ១៦៦លានផោនកាលពីឆ្នាំ ២០១៧រួចមក ។ជម្លោះផ្លូវច្បាប់រវាង ជាមួយក្លឹប PSGដ៏ជូរចត់បានបន្តកើតមានឡើងបន្ទាប់ពី Mbappe បានអះអាងថាក្លឹបជើងឯកបារាំងនៅជំពាក់ប្រាក់ឈ្នួល និង ប្រាក់រង្វាន់សម្រាប់រូបគេចំនួន ៥៥ លានអឺរ៉ូ កំលុងពេលកីឡាករវ័យ ២៦ឆ្នាំបានចំណាយពេលលេងអោយក្លឹបដែលមានមូលដ្ឋាននៅរដ្ឋធានីប៉ារីសនេះកន្លងមក។ផ្ទុយទៅវិញមេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Mbappe បានប្រាប់សារពត៌មានបារាំងAFP’ […]
