
វីរបុរសក្រុម Man. United លោក Paul Scholes បានជំរុញឱ្យអតីតក្លឹបរបស់គាត់បំពេញការចុះហត្ថលេខនាំយកកីឡាករខ្សែបម្រើជើងចាស់ Ilkay Gundogan ពីក្លឹប Barcelona មករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករនិងមានសុពលភាពត្រឹមបញ្ចប់ខែសីហា ២០២៤ខាងមុខនេះ។ អតីតខ្សែបម្រើដ៏មានឥទ្ធិពល Scholes ជឿជាក់ថាអតីតកីឡាករក្រុមឥន្រ្ទីយ៍ដែកអាឡឺម៉ង់ដគឺជាខ្សែបម្រើដ៏ល្អឥតខ្ចោះ ជាមួយគុណសម្បត្តិ និង ទេពកោសល្យដែលក្រុមរបស់ Erik ten Hag ពិតជាត្រូវការកីឡាករប្រភេទនេះបំផុត។គួរបញ្ជាក់Gundogan បច្ចុប្បន្នមានបំណងចាកចេញពី Barcelona ជាមួយគោលដៅគឺការវិលត្រលប់ត្រឡប់ទៅកាន់ក្រុម Man. City នេះដើម្បីជួបជុំជាមួយលោក Pep Guardiola ឡើងវិញ ខណៈសាម៉ីខ្លួនបានបញ្ចប់ការផ្ទេរមកកាន់ទឹកដី Etihad វិញជាផ្លូវការណ៏លើកទី២ដោយគ្មានតម្លៃខ្លួន(Free Transfer) កាលពីថ្ងៃសៅរ៏ម្សិលមិញនេះ ។សម្រាប់ Man.Utd បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Brighton ក្នុងការប្រកួតកាលពីថ្ងៃសៅរ៏ ដោយលទ្ធផល២ទល់និង១ នៅសប្តាហ៏ទី២នៃក្របខណ្ឌ EPL។
Schole បានបញ្ជាក់យ៉ាងដូច្នេះថាៈ ខ្ញុំដឹងថាវានឹងមិនអាចនិងកើតឡើងបានទេ ប៉ុន្តែខ្ញុំគិតថាគាត់ជាកីឡាករដែល Man United ត្រូវការ។មិនថាតែ Zubimendi របស់ក្រុម Real Sociedad តែការពិត Gundogan គឺល្អនិងស័ក្តសមបំផុត។ ព្រោះការពិតគាត់មានលក្ខណៈសម្បត្តិល្អបំផុតមិនអាចពណ៌នាបាន។
ប្រភព:dailypost

បរទេសៈ ក្រុម Arsenal បានបើកការចរចារជាមួយនឹងកីឡាករ Nico Williams របស់ក្រុម Athletic Bilbao អំពីលទ្ធភាពក្នុងការផ្ទេរនៅរដូវក្តៅខាងមុខ។ ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះតែងតែបានធ្វើឲ្យពិភពលោកចាប់អារម្មណ៍នឹងសមត្ថភាពរបស់គេ ជាពិសេសការប្រកួតនៅ Euro 2024 តែម្តង។ ទោះបីជាយ៉ាងណាមិញក្លឹបដែលចង់បានគេត្រូវតែហ៊ានចំណាយប្រាក់ ៤៨ ទៅ ៦៧លានផោន ដែលក្រុម Arsenal នឹងត្រូវប្រឈមមុខជាមួយនឹងក្លឹបធំៗ ដទៃទៀតដូចជា Bayern Munich, Chelsea និង Liverpool ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់ៗ Arsenal បើកការចរចារជាមួយនឹងខ្សែប្រយុទ្ធឆ្នើមនៅទឹកដីអេស្ប៉ាញម្នាក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Arsenal ក៏បានមើលកីឡាករ Bruno Guimaraes របស់ Newcastle និង Martin Zubimendi របស់ Real Sociedad ក្នុងការពង្រឹងក្រុមបន្ថែមផងដែរ។ ដែលវត្តមានរបស់នាយកប្រតិបត្តិថ្មីគឺលោក Adrea Berta […]



