

ក្លឹប Manchester United ត្រូវបានគេរាយការណ៍បានខិតជិតជាខ្លាំងក្នុងការចុះកុងត្រាលើខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint Germain គឺកីឡាករ Manuel Ugarte ។ ខ្សែបម្រើសញ្ជាតិ អ៊ុយរូហ្គាយ រូបនេះបានចូលព្រមនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Man United រួចហើយ ដោយបច្ចុប្បន្នគឺរង់ចាំតែកិច្ចព្រមព្រៀងរវាងភាគីក្លឹបទាំង២ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាមិញ ភាគីក្លឹបទាំង២កំពុងធ្វើការយ៉ាងសកម្មលើកិច្ចព្រមព្រៀងមួយនេះ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ ដោយក្លឹប PSG ត្រូវបានគេជឿជាក់ថា ទាមទារតម្លៃ ៥១លានផោន ស្មើនឹង ៦០លានអឺរ៉ូ ខណៈក្លឹប Man Utd មានការរំពឹងថា អាចបញ្ចប់កិច្ចព្រមព្រៀងមួយនេះត្រឹមតែតម្លៃ៤២លានផោនប៉ុណ្ណោះ។

លក្ខខណ្ឌសំខាន់មួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត ត្រូវបានលើកមកចរចារគឺការខ្ចីជើង បូករួមលក្ខខណ្ឌទិញផ្តាច់ ដោយក្លឹប Man Utd អាចខ្ចីជើង Ugarte សម្រាប់រដូវកាលថ្មីនេះសិន មុននឹងពួកគេអាចចុះកុងត្រាជាផ្លូវការណ៍នៅឆ្នាំក្រោយ។ លក្ខខណ្ឌមួយនេះនឹងជួយដល់ក្លឹប United ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់ពួកគេបានល្អ និងអាចបញ្ចប់ការចុះកុងត្រាលើ Ugarte ដោយជោគជ័យ៕

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព:

