Close
Sponsor ads Featured-Image
លក្ខខណ្ឌសំខាន់មួយត្រូវបានលើកមកចរចាររវាង Man Utd និង PSG ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសំខាន់មួយ
ទំហំអក្សរ
តូច
ធំ

ក្លឹប Manchester United ត្រូវបានគេរាយការណ៍បានខិតជិតជាខ្លាំងក្នុងការចុះកុងត្រាលើខ្សែបម្រើឆ្នើមរបស់ក្លឹប Paris Saint Germain គឺកីឡាករ Manuel Ugarte ។ ខ្សែបម្រើសញ្ជាតិ អ៊ុយរូហ្គាយ រូបនេះបានចូលព្រមនូវលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយនឹងក្លឹប Man United រួចហើយ ដោយបច្ចុប្បន្នគឺរង់ចាំតែកិច្ចព្រមព្រៀងរវាងភាគីក្លឹបទាំង២ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាមិញ ភាគីក្លឹបទាំង២កំពុងធ្វើការយ៉ាងសកម្មលើកិច្ចព្រមព្រៀងមួយនេះ ដើម្បីអាចឈានដល់កិច្ចព្រមព្រៀងណាមួយ ដោយក្លឹប PSG ត្រូវបានគេជឿជាក់ថា ទាមទារតម្លៃ ៥១លានផោន ស្មើនឹង ៦០លានអឺរ៉ូ ខណៈក្លឹប Man Utd មានការរំពឹងថា អាច​បញ្ចប់កិច្ចព្រមព្រៀងមួយនេះត្រឹមតែតម្លៃ៤២លានផោនប៉ុណ្ណោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Paris Saint-Germain midfielder Manuel Ugarte on March 1, 2024

ads

លក្ខខណ្ឌសំខាន់មួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត ត្រូវបានលើកមកចរចារគឺការខ្ចីជើង បូករួមលក្ខខណ្ឌទិញផ្តាច់ ដោយក្លឹប Man Utd អាចខ្ចីជើង Ugarte សម្រាប់រដូវកាលថ្មីនេះសិន មុននឹងពួកគេអាចចុះកុងត្រាជាផ្លូវការណ៍នៅឆ្នាំក្រោយ។​ លក្ខខណ្ឌមួយនេះនឹងជួយដល់ក្លឹប United ក្នុងការរក្សាស្ថេរភាពហិរញ្ញវត្ថុរបស់ពួកគេបានល្អ និងអាចបញ្ចប់ការចុះកុងត្រាលើ Ugarte ដោយជោគជ័យ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ហេតុតែចង់បាន! Liverpool ដាក់«កីឡាករ២រូប»ជាថ្នូរទិញខ្សែប្រយុទ្ធឆ្នើមម្នាក់
featured image

(អង់គ្លេស)៖ របាយការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool បានដាក់កីឡាករឆ្នើមរបស់ខ្លួន គឺ Federico Chiesa និង Darwin Nunez ដើម្បីជាថ្នូរនៃការដោះដូរចុះហត្ថលេខាចង់បាន Victor Osimhen ដែលរូបគេកំពុងលេងខ្ចីជើងនៅក្រុម Galatasary។អត្ថបទកំពុងចាប់អារម្មណ៍៖ តើកីឡាករ Real Madrid រូបណានិងទទួលខុសត្រូវទាត់បាល់ពិន័យ១១ម៉ែត្រ នៅរដូវកាលថ្មីនេះ?(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Osimhen មានតម្លៃខ្លួនផ្ទេរប្រមាណ ៨៦លានដុល្លារ ដែលជាតម្លៃធូរជាងប៉ុន្មានខែមុន ដែលពីមុនលើស ១០០លានដុល្លារ ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031