

ទីប្រឹក្សាជាន់ខ្ពស់និងជាវីរបុរសរបស់ក្លឹប AC Milan លោក Zlatan Ibrahimovic បានជម្រុញ និងទទួលស្គាល់ថាក្លឹបយក្សនៅក្របខណ្ឌ Serie A កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើទម្រង់លេងរបស់កីឡាករ Manu Kone បន្ទាប់ពីការចុះហត្ថលេខាផ្ទេរយកខ្សែបម្រើស្លាបសញ្ជាតិបារំាង Youssouf Fofana ពីក្រុម Monaco កាលពីពេលថ្មីៗនេះ។

ប្រភពពីបណ្តាញទំនាក់ទំនងរបស់អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ិយអ៊ែត និងត្រូវបានដកស្រង់ដោយគេហទំព័រ Skysports បានលើកឡើងបន្តថាៈ ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Milan ប្រទេសអ៊ីតាលីបានបានដាក់គោលដៅបន្ថែមលើកីឡាករ Kone ខ្សែបម្រើសញ្ជាតិកណ្តាលសញ្ជាតិបារាំងម្នាក់ទៀតបច្ចុប្បន្នមាន វ័យ២៣ឆ្នាំ កំពុងលេងឱ្យក្លឹប Borussia Mönchengladbach ។
បច្ចុប្ន្នមានវ័យ ៤២ឆ្នាំ Ibrahimovic បានលើកឡើងថាៈ គាត់បានបញ្ចេញសមត្ថភាពល្អនៅព្រឹត្តការណ៏អូឡាំពិក ការពិតយើងមិនមានអ្វីលាក់បាំងទេថា ពួកយើងកំពុងផ្តោតលើសមត្ថភាព របស់គាត់។បើទោះបីជាការមកដល់របស់ Fofana ហាក់បិទកន្លែងទំនេរសម្រាប់តំបន់បម្រើ នៅក្នុងក្រុមព្រោះពួកគេលេងក្នុងតួនាទីដូចគ្នា ប៉ុន្តែយើងនៅតែត្រូវការ Kone។
ប្រភព:Dailypost
វីដេអូ: Kone

Lionel Messi បានក្លាយជាកីឡាករដំបូងគេដែលស៊ុតបញ្ចូលទីបានច្រើនជាង១គ្រាប់ក្នុងការប្រកួត MLS បួនប្រកួតជាប់គ្នា ខណៈដែលគាត់បានជួយ Inter Miami យកឈ្នះម្ចាស់ផ្ទះ New England Revolution 2-1 កាលពីព្រឹកថ្ងៃព្រហស្បត្ត៍នេះ។ខ្សែប្រយុទ្ធអាហ្សង់ទីនបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងតង់ទី ១និង ២លើកក្នុង២ប្រកួតចុងក្រោយដែលមានន័យថាគាត់រកបានគ្រាប់បាល់សរុប១៤គ្រាប់ ក្នុង ១៥ ប្រកួតនៅ MLS នៅរដូវកាលនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Messi បានចាប់ផ្តើមរកគ្រាប់បាល់បញ្ចូលទីក្នុងខែឧសភាក៏បានរួមចំណែករកបានគ្រាប់បាល់លើសពីរ១គ្រាប់ពេលទទួលជ័យជម្នះ ៤-២ លើក្រុម Montreal និងការទទួលជ័យជម្នះ ៥-១ លើ Columbus និង ៤ទល់និង១ សម្រាប់ការប្រកួតកាលពីសប្តាហ៍មុនទល់និង Montreal មុនពេលប្រកួតនៅព្រឹត្តការណ៍ Club World Cupដោយបានហាលអាវត្រឹមវគ្១៦ក្រុមចុងក្រោយ។កាពីតែនក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ 38 ឆ្នាំរូបនេះក៍រកបានគ្រាប់បាល់បានស៊ុតបញ្ចូលទីបាន១គ្រាប់ក្នុង ៤ ប្រកួត […]



