

(អង់គ្លេស)៖ យោងតាមសារព័ត៌មាន BBC បានឲ្យដឹងថា អតីតខ្សែការពារក្លឹបបិសាចក្រហម Manchester United គឺកីឡាករ Phil Jones បានលើកឡើងថាលោកកំពុងស្វែងរកការងារជាគ្រូបង្វឹក បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ផ្លូវការអាជីពជាកីឡាករបាល់ទាត់។ បុរសវ័យ ៣២ឆ្នាំរូបនេះ មិនបានលេងឱ្យក្លឹបណានោះទេ ចាប់តាំងពីចាកចេញពី Old Trafford ពេលចប់រដូវកាលឆ្នាំ ២០២៣-២០២៤។

គួរកត់សម្គាល់ថា Jones ដែលបានទទួលការកោះហៅ លេងឱ្យក្រុមជម្រើសជាតិអង់គ្លេស ២៧លើកនោះ បានចូលរួមជាមួយ Man United ដោយផ្ទេរមកពីក្លឹប Blackburn ក្នុងឆ្នាំ២០១១ ប៉ុន្តែបានជួបការលំបាក ជាមួយនឹងបញ្ហារបួស ក្នុងអាជីពរបស់លោក។
គួរជម្រាបដែរថា អំឡុងពេល ១២ឆ្នាំរបស់លោក លេងនៅក្លឹបបិសាចក្រហម Jones បានឈ្នះពានរង្វាន់ Premier League ក្នុងឆ្នាំ២០១៣។ លោកក៏បានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០១៦, League Cup និង Europa League ក្នុងឆ្នាំ២០១៧ និងពានរង្វាន់ Community Shield ក្នុងឆ្នាំ២០១១ និងឆ្នាំ២០១៣ ផងដែរ៕
ប្រភព៖ BBC

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ ចឹងបានចាញ់! គ្រូបង្វឹក Real Madrid ឆ្លើយតបជុំវិញដាក់កីឡាករឆ្នើមរូបនេះបម្រុង(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព:



