
ក្រុមតោខៀវ Chelsea មានបំណងដាក់សំណើរកីឡាករយុវជនថ្នាលពីររូបជាមួយកិច្ចព្រមព្រៀងដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Man. United គឺ Jadon Sancho មករួមក្រុមយោងប្រភពពី Fussball.news បានចុះផ្សាយ។ គួររំលឹកថាកីឡាករអន្តរជាតិអង់គ្លេស Sancho នៅតែមិនទាន់ទទួលបានលទ្ធផលជាផ្លែផ្កាល្អនៅឡើយទេ ខណៈរូបគេកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ក្រោមការដឹកនាំរបស់ Erik ten Hag ក្រោយពីរូបគេវិលត្រលប់ពីលេងក្នុង លក្ខណ្ឌខ្ចីជើងនៅ Dortmund ហើយបានត្រូវរ៉ូវគ្នាជាមួយគ្រូបង្វឹកហូឡង់វិញមក។ សម្រាប់PSG ត្រូវបានគេនិយាយថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Sancho ផងដែរ ប៉ុន្តែឥឡូវនេះក្រុមបានបង្វែគោលដៅមកលើកីឡាករអន្តរជាតិបារាំងគឺ Desire Doue វ័យ ១៩ឆ្នាំរបស់ក្រុម Rennes មករួមក្រុម។
សម្រាប់ Chelsa ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Enzo Maresca បានចុះហត្ថលេខាលើខ្សែបម្រើស្លាបថ្មីម្នាក់រួចហើយកឺ Pedro Neto ប៉ុន្តែ គ្រូបង្វឹកអ៊ីតាលី អាចនាំយកកីឡាករម្នាក់ទៀតប្រសិនបើ Noni Madueke ចាកចេញពី Stamford Bridge ។
សម្រាប់ Sancho ក្រុមក៏បានត្រៀមខ្លួនរួចរាល់ផងដែរដោយរ៉ាប់រងលើប្រាក់ខែដោយត្រៀមផ្តល់អោយរូបគេក្លាយជាកីឡាករមានប្រាក់ចំណូលខ្ពស់បំផុតនិងច្រើនជាងកំលុងពេលប្រកបអាជីពនៅ Man. United។ Sancho បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានបង្ហាញខ្លួនសម្រាប់ការប្រកួតកំដៅសាច់ដុំមុនបើករដូវកាលប៉ុន្តែបានខកខានក្នុងការរកគ្រាប់បាល់កាត់សេចក្តីពេល Man.Utd បរាជ័យពានបើករដូវកាលCommunity Shield ជាមួយ Manchester City ។
ប្រភព:Talksport

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]


