

លោក Erik ten Hag គ្រូបង្វឹកក្រុមបិសាចក្រហម Man. United បានពន្យល់ពីមូលហេតុដែលរូបលោក និង ក្លឹបបានចុះហត្ថលេខានាំយកសមាជិកថ្មីមករួមក្រុមភាគច្រើនជាអតីតកីឡាកររបស់ក្លឹបដែលរូបលោកដឹកនាំនៅលីកកំពូលហូឡង់គឺ Ajax ។ការលើកឡើងរបស់អ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះបានកើតមានឡើងបន្ទាប់ពីក្រុមបានបំពេញការចុះហត្ថលេខាជាស្ថាពរក្នុងការនាំយកកីឡាករ Matthijs de Ligt និង Noussair Mazraoui ពី Bayern Munich មករួមក្រុមកាលពីថ្ងៃពុធ។ ហើយសម្រាប់ Man.Utd ធ្លាប់បានទិញយកកីឡាករ៣រូបមកកាន់ទឹកដី Old trafford រួចមកហើយមានដូចជា Lisandro Martinez និង Antony ព្រមទាំងជាចុងក្រោយបង្អស់កាលពីរដូវកាល ចាស់នោះគឺអ្នកចាំទី Andre Onana នេះតែម្តង។

ឆ្លើយតបបញ្ហានេះលោក Ten Hag បានបញ្ជាក់យ៉ាងដូច្នេះថាៈការជ្រើសរើសកីឡាករនេះជាដំបូងវាគឺជាការសម្រេចចិត្តរបស់ក្លឹប គ្មាននរណាម្នាក់ក្នុងចំណោមពួកគេទាំងនោះជាការសម្រេចចិត្តដោយឯកច្ឆ័ន្ទរបស់ខ្ញុំតែម្នកា់នោះទេ។ទោះយ៉ាងណាខ្ញុំត្រូវស្តាប់អ្នកគាំទ្រសូម្បីតែកាយសម្បទា សមត្ថភាពពេញចិត្ត និងការជ្រើសរើស ត្រូវឆ្លងកាត់នាយកបច្ចេកទេស និងនាយកកីឡារបស់ក្លឹប។មានន័យថាវាគឺជាការសម្រេចចិត្តដែលធ្វើឡើងដោយមតិភាគច្រើន។ ប៉ុន្តែអ្នកខ្លះក៏ស្គាល់កីឡាករ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេ ហើយវាក៏ត្រូវតែស័ក្តសមនឹងគម្រោងអនុម័ត្រហិរញ្ញវត្ថុរបស់ក្លឹបផងដែរ។
ប្រភព:Dailypost

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញ ក្រុមតោខៀវ Chelsea បានយកឈ្នះទៅលើក្រុម Fluminense ក្នុងលទ្ធផល ២ទល់នឹង០ ខណៈដែលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Joao Pedro រកបាន២គ្រាប់ម្នាក់ឯង សម្រាប់ Chelsea ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Chelsea ឡើងទៅចាំនៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ឆ្នាំ២០២៥ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ អាចពិបាកជើងក្រោមរឺយ៉ាងណា? PSG នឹងអវត្តមានកីឡាករឆ្នើម២រូបពេលជួប Real Madrid សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ highlights ខាងក្រោម៖



