Close
Sponsor ads Featured-Image
លោក Ten Hag បង្ហាញការព្រួយបារម្ភមុនជំនួបបើករដូវកាលជាមួយភ្ញៀវ Fulham
ទំហំអក្សរ
តូច
ធំ

អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Man. United លោក Erik ten Hag មានការព្រួយបារម្ភថាក្រុមរបស់គាត់នៅមិនទាន់បានត្រៀមខ្លួន រួចរាល់នោះទេសម្រាប់ការប្រកួតបើកឆាក Premier League នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសៅរ៏ទល់និងក្រុមភ្ញៀវ Fulham ។ គួរបញ្ជាក់ថាកីឡាករចំណូលថ្មី Matthijs de Ligt និង Noussair Mazraoui នឹងមានវត្តមានត្រៀមចូលលេងទោះបីជាទើបតែបញ្ចប់ការផ្ទេរពី Bayern Munich មកកាន់ទឹកដី Old Trafford ក្នុងតម្លៃសរុបជិត៦០លានផោនឯណោះ។ បើទោះបីជាសមាជិកថ្មីទាំងពីររូបបានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុមរបស់ពួកគេ វាពិតណាស់ថាអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះអាចនិងមានបញ្ហាលំបាកក្នុងការសម្រេចចិត្តដាក់អោយកីឡាកររូបណាលេងចាប់ដៃគូគ្នា នៅជម្រើសដំបូង ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Manchester United boss Erik ten Hag says his team isn't ready for their  opening day clash against Fulham, but admits his side can't hide and have  to 'deal with it'.

ads

Man United players starting to doubt Ten Hag over Varane decision

មួយវិញទៀត ខ្សែការពារឆ្នើម Luke Shaw នៅបន្តអវត្តមានដោយសាររបួសកំភួនជើង ខណៈខ្សែការពារកណ្តាលចំណូលថ្មីតម្លៃខ្លួន ៥២លានផោន Leny Yoro ត្រូវអវត្តមានរយៈពេលបីខែក្រោយជួបបញ្ហារបួសជើងនៅដើមខែសីហា ស្របពេល ខ្សែប្រយុទ្ធ Rasmus Hojlund មានបញ្ហាសរសៃពួរ។ សម្រាប់ខ្សែប្រយុទ្ធហូឡង់ Joshua Zirkzee គឺជាកីឡាករបម្រុង អំឡុងពេលប្រកួត Community Shield ជាមួយ Manchester City អាចបង្ហាញខ្លួនជាលើកដំបូងជាមួយ Fulham ។

Erik ten Hag's bold claim about impact Joshua Zirkzee can have at  Manchester United - Mirror Online
លោក Ten Hag បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ក្រុមមិនទាន់បានត្រៀមលក្ខណៈរួចរាល់ទេ ប៉ុន្តែលីគកំពុលយើងចាប់ផ្តើមហើយ ។មាន គ្រូបង្វឹកជាច្រើនទៀតប្រាកដជាបានជួបបញ្ហានេះ ប៉ុន្តែយើងត្រូវចាប់ផ្តើម។យើងមិនអាចគេចវេសបានទេដូច្នេះយើងត្រូវតែដោះស្រាយ។

ប្រភព:BBC

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ)
featured image

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031