

ក្រោយបំពេញការចុះហត្ថលេខានាំយកកីឡាករ Matthijs de Ligt មកកាន់ទឹកដី Old Trafford ពីក្រុមBayern Munichរួចរាល់ហើយភ្លាមៗមិនបង្អង់យូរ ក្រុមបិសាចក្រហម Man United បានសម្រេចផ្តល់លេខស្លាកលេខ៤សម្រាប់កីឡាករខ្សែការពារ កណ្តាលដែលមានកំពស់ ១ម៉ែត្រ៨៩សង់ទីម៉ែត្ររូបនេះជាកាដូ ត្រៀមបន្តបើកទំព័រអាជីពថ្មីនៅទឹកដីអង់គ្លេស ។ គួរកត់សម្គាល់ថាអាវស្លាកលេខ៤នេះធ្លាប់ត្រូវបានអតីតកិឡាករដែលលេងខ្ចីជើង កាលពីរដូវកាលមុនរបស់ក្លឹប Fiorentina គឺ Sofyan Amrabat ធ្លាប់ពាក់ ខណៈអតីតកីឡាករដែលមិនមានក្លឹបលេងបច្ចុប្បន្នមានវ័យ ៣២ឆ្នាំ Phil Jonesធ្លាប់កាន់កាប់អាវស្លាកលេខ ៤មួយនេះកំលុងឆ្នាំ២០១១ រហូតដល់ គាត់បានចាកចេញនៅឆ្នាំ២០២៣ពោលគឺ១២ឆ្នាំ។

សូមបញ្ជាក់ថាកីឡាករអន្តរជាតិហូឡង់វ័យ ២៥ឆ្នាំធ្លាប់ពាក់អាវស្លាកលេខ ៤នេះផងដែរកំលុងពេល De Ligt លេងនៅ Bayern Munich និង Juventus ។
ប្រភព:Tribuna

(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយ Arnold ចែកផ្លូវ! Liverpool ដាក់លក់តារាឆ្នើមម្នាក់ទៀត ចំពេលក្លឹបយក្ស២ចង់បាន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible



