

អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បានលើកសរសើរកីឡាករចំណូលច្មី Savinho បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងសម្រាប់ក្លឹបក្នុងជំនួបជាមួយក្រុម Man.Utd សម្រាប់ការប្រកួតពានបើករដូវកាល ២០២៤-២០២៥ Community Shield កាលពីយប់ថ្ងៃសៅរ៏។Savinho ចូលមកជាកីឡាករបម្រុងក្នុងតង់ទីពីរ ខណៈ Man City បានយកឈ្នះ Manchester United ក្នុងការប្រកួតដោយបាល់កាត់សេចក្តីប៉េណាល់ទីដោយលទ្ធផល ៨ ទល់និង៧ ។សម្រាប់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Guardiola បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រុមទាំងពីរលេងល្អដូជគ្នា ។គាត់(Savinho) ពិតជាល្អណាស់ ភាពប៉ិនប្រសព្វ ហើយបើយើងក្រឡេកមើលគ្រាប់បាល់ដែលយើងស៊ុតបញ្ចូលទីបាន ចំនុចខ្សែបន្ទាត់ខ្ពស់ សម្រាប់យើងផ្តោតជានិច្ចជាមួយនឹងខ្សែបម្រើស្លាប ប្រសិនបើអ្នកមានទំនុកចិត្ត ហើយកីឡាករមានការវាយសម្រុកទៅលើខ្សែការពារ ហើយនេះគាត់ពិតជាធ្វើបានយ៉ាងល្អប្រាកដមែន។

គួររំលឹកថា Savinho វ័យ ២០ឆ្នាំ ត្រូវបានលោក Pep Guardiola ទិញពីក្រុម Troyes កាលពីថ្ងៃទី១៨ កក្កដា ២០២៤ ក្នុងតម្លៃ៣០ាលានផោន និងបានចុះកិច្ចសន្យារយៈពេល៥ឆ្នាំ។
ប្រភព:Dailypost
វីដេអូ:

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ ផ្ទុះការភ្ញាក់ផ្អើល! តារាឆ្នើម MAN UTD រូបនេះជិតបានចាប់ដៃគូជាថ្មីជាមួយ Cristiano Ronaldo សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖


