Close
Sponsor ads Featured-Image
ខ្សែប្រយុទ្ធឆ្នើម Man Utd រូបនេះ នៅតែអាចបើកចំហរផ្លាស់ទៅកាន់ PSG
ទំហំអក្សរ
តូច
ធំ

(អង់គ្លេស)៖ យោងតាមប្រភពសារព័ត៌មាន Sky Sports បានអះអាងថា ក្លឹបអ្នកមានបារាំង Paris Saint-Germain បានបើកការពិភាក្សាចរចាជាលើកដំបូងជាមួយក្លឹបបិសាចក្រហម Manchester United ជុំវិញការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លាប Jadon Sancho ដោយភាគីទាំងសងខាងកំពុងមើលទៅលើលទ្ធភាពលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដ៏មានសក្តានុពល ចំពេលសាមីខ្លួន Sancho ត្រៀមនឹងបើកចំហរក្នុងការចូលរួមជាមួយក្លឹបយក្សផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd transfer 'abandoned' by Euro giants as PSG 'hold talks' over blockbuster Jadon Sancho deal

ads

គួរជម្រាបផងដែរថា Sancho មិនត្រូវបានរំពឹងថានឹងអាចស្នាក់នៅកីឡដ្ឋាន Old Trafford បានយូរនោះទេ ខណៈដែលចាប់តាំងពីរូបគេចូលរួមជាមួយ Man United ក្នុងតម្លៃប្រមាណជា ៧៥លានផោន ក្នុងអំឡុងឆ្នាំ២០២១ ដោយបានរួមចំណែកបាន ១២គ្រាប់ និង assists ៦ដង ក្នុងការបង្ហាញខ្លួន ៨២លើក នៅគ្រប់ការប្រកួតទាំងអស់។

គួរបញ្ជាក់ដែរថា កីឡាករជម្រើសជាតិអង់គ្លេស Sancho នៅសល់កិច្ចសន្យាកុងត្រារយៈពេល ២ឆ្នាំ ជាមួយ Man United ដោយរូបគេនឹងត្រូវបង្ហាញទេពកោសល្យនៅក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់គឺលោក Erik ten Hag បើទោះបីពេលកន្លងមករូបគេមានភាពរកាំរកុះជាមួយគ្នាក៏ដោយ៕

PSG 'hold initial talks' with Man United over signing 24-year-old

ប្រភព៖ SportsMole

អត្ថបទទាក់ទង
  • August 2024
    M T W T F S S
     1234
    567891011
    12131415161718
    19202122232425
    262728293031