

(អង់គ្លេស)៖ ក្លឹបបិសាចក្រហម Manchester United និងហង្សក្រហម Liverpool កំពុងចាប់អារម្មណ៍ខ្លាំងក្នុងការប្រជែងដណ្តើមហត្ថលេខាខ្សែប្រយុទ្ធ Maximilian Beier របស់ក្រុម Hoffenheim នេះបើយោងតាមប្រភព Tutto Juve ចេញផ្សាយកាលពីម្សិលមិញ។

ស្ថិតក្នុងវ័យ ២១ឆ្នាំ កីឡាករជម្រើសជាតិអាល្លឺម៉ង់ បានលេងនៅយុទ្ធនាការលើកដំបូង ដែលមិនធ្លាប់មាននៅលីគ Bundesliga កាលពីរដូវកាលមុន ២០២៣/២៤ ដោយបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ចំពោះការបង្ហាញសមត្ថភាពរបស់គេ។ គួរកត់សម្គាល់ថា Beier បានបង្ហាញខ្លួន ៣៣លើក សម្រាប់ក្រុម Hoffenheim ក្នុងលីគ ពោលគឺ ២៩ប្រកួត ដោយស៊ុតបញ្ចូលទីបាន ១៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១គ្រាប់ ផងដែរ។
ជាក់ស្តែង កីឡាករវ័យជំទង់រូបនេះ ត្រូវបានក្លឹបនៅ Old Trafford កំពុងពិចារណាដោះដូរ ក៏ព្រោះតែរូបគេជាអ្នករកគ្រាប់បានច្រើនជាងគេមួយរូបនៅ Bundesliga ផងដែរ។ ស្របពេលជាមួយគ្នានេះ គ្រូបង្វឹកថ្មី Liverpool លោក Arne Slot បានចូលប្រជែងដណ្តើមខ្សែប្រយុទ្ធរូបនេះ និងចង់បញ្ចប់កិច្ចព្រមព្រៀងទិញលក់មុនរដូវកាលថ្មី Premier League ២០២៤/២៥ ឈានចូលមកដល់។ ដូច្នេះយើងមានតែរង់ចាំមើលថា ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរូបនេះសម្រេចចូលរួមជាមួយក្លឹបមួយណា រវាងក្លឹបទាំងពីរនេះ៕
ប្រភព៖ SportsMole

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



