

គ្រូបង្វឹកលោក Arne Slot មានឱកាសរកបានជ័យជម្នះលើកដំបូងក្នុងនាមជាអ្នកចាត់ការក្រុមហង្សក្រហម Liverpool ថ្មីជាមួយនឹងជ័យជម្នះ ១-0 លើក្រុមអេស្បាញ Real Betis ខណៈកីឡាករអន្តរជាតិហុងគ្រី Dominik Szoboszlai បានទាត់បញ្ចូលទីបន្ទាប់ពីការបញ្ជូនបាល់ពីសំពាក់មិត្តរួមក្រុម Mohamed Salah សម្រាប់ការប្រកួតនៅទីក្រុង Pittsburgh រដ្ឋផេនស៊ីលវ៉ានៀនៅនាទីទី៣៤តង់ទី១នៅចំពោះមុខអ្នកគាំទ្រចំនួន ៤២,៦៧៩នាក់ ។គួររំលឹកថាការប្រកួតមិត្តភាពដំបូងLiverpool មិនអាចរកបានជ័យជំនះនោះទេដោយត្រូវបរាជ័យដោយលទ្ធផល១ទល់និង០ ក្រោមថ្វីជើង Preston កាលពីដើមខែនេះ ។ ។Liverpool បានបាត់បង់ខ្សែបម្រើ Curtis Jones ពាក់អាវស្លាកលេខ១៧នៅតង់ទី១ ដោយសារបញ្ហារបួស និង ត្រូវប្តូរចូលដោយកីឡាករវ័យក្មេង Trey Nyoni ខណៈគ្រូបង្វឹកសញ្ជាតិហូឡង់បានចាត់ទុកថាវាលឿនពេកហើយនិងមិនទាន់បានសន្មត់ថារបួសនេះគឺស្ថិតក្នុងស្ថានភាពអាក្រក់ប៉ុណ្ណានោះទេ។

គួរកត់សម្គាល់ថាLiverpool ត្រូវជួប Arsenal នៅទីក្រុង Philadelphia នៅថ្ងៃព្រហស្បតិ៍ បន្ទាប់មកបន្តជួប Man. United ក្នុងទីក្រុង Columbia រដ្ឋSouth Carolina នៅថ្ងៃអាទិត្យ ទី ៤ ខែសីហា ២០២៤ខាងមុខ។
ប្រភព:BBC
វីឌេអូ: Liverpool vs Real Betis

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]


